
TNAOT News
· 03-19
ការប្រកាសសមាសភាពគ.ជ.ស.ក បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើនិយោជិត
#ក្រសួងការងារ# #និយោជិត# #NEW NEWS# #សង្គម# #សុវត្ថិភាព# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល#
3736
ការប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ និងការបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ នៅពេលនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់យន្តការត្រីភាគី និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធី “ប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ និងបើកយុទ្ធនាការផ្សព្វផ្សាយដើម្បីបញ្ឈប់អំពើហិង្សា និងការបៀតបៀននៅកន្លែងធ្វើការ” កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានវត្តមានចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍។
ទន្ទឹមនេះ ការប្រកាសសមាសភាពគណៈកម្មាធិការជាតិនៅពេលនេះ គឺស្របតាមគោលនយោបាយជាតិ ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ និងផែនការមេលើកទី៣ ស្តីពី សុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ គឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទដ្ឋានស្តីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ”។
លោកបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់ការយល់ដឹងអំពីការបង្ការ និងលុបបំបាត់អំពើហិង្សានិងការបៀតបៀនគ្រប់ទម្រង់លើស្ត្រី។
គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលហៅកាត់ថា ”គ.ជ.ស.ក.” ត្រូវបានបង្កើត តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ២៣៧អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុខភាពនិងសុវត្ថិភាពការងារ ដែលមានគោលដៅកំណត់យន្តការពិគ្រោះយោបល់ សម្របសម្រួល សហប្រតិបត្តិការ តាមដាន និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើបញ្ហាសុខភាព និងសុវត្ថិភាពការងារផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ

ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2

យោបល់ទាំងអស់ (0)