បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-20

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #ខេត្តកណ្ដាល# #សង្គម# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំខ្មែរ# #អាកាសយានដ្ឋាន​# #រាជរដ្ឋាភិបាល#

2365

១. រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនមន្ត្រីរាជការ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ (៥ម៉ឺនរៀល) ដំណាលគ្នាជូនដល់មន្ត្រីរាជការ ជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស សរុបប្រចាំខែមេសា តែមួយលើក យ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

២. រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតជារួមចំណែកបានជាតម្លៃបន្ថែមសំខាន់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះ សម្រាប់កិត្តិនាមព្រះរាជាណាចក្រកម្ពុជា ជាតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

៣.អង្គការវ័តធឺអេតកម្ពុជា (Water Aid) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ប្រកាសជ័យលាភីគ្រួសារគំរូលើផ្នែកអនាម័យ និងទឹកស្អាត

អង្គការវ័តធឺអេតកម្ពុជា (Water Aid) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ប្រគល់វិញ្ញាប័នប័ត្រដល់គ្រួសារគំរូជិត១២៥គ្រួសារ ដែលបានប្រតិបត្តិទំលាប់អនាម័យ និងប្រើប្រាស់ទឹកស្អាតស្របទៅគោលការណ៍កំណត់របស់អាជ្ញាធរមូលដ្ឋាន។

៤.ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណជិត១១លានដុល្លារដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២

ជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងសរុបចំនួន ១០,៤លានដុល្លារអាម៉េរិកជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រអង្គភាព CMAC អនុវត្តន៍លើគម្រោងចំនួនពីរ។

៥.ប្រធានាធិបតីអាម៉េរិកលោក Trump នឹងចុះហត្ថលេខាលើបទបញ្ជាឲ្យចាប់ផ្តើមរុះរើនាយកដ្ឋានអប់រំនៅថ្ងៃនេះ

យោងតាមមន្ត្រីសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាឲ្យបិទនាយកដ្ឋានអប់រំសហរដ្ឋអាម៉េរិក។

៦.ទីក្រុង Ottawa ថ្កោលទោសការប្រហារជីវិតរបស់ចិន លើជនជាតិកាណាដាចំនួន ៤នាក់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀនខុសច្បាប់

រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយថា ប្រទេសចិនបានប្រហារជីវិតជនជាតិកាណាដា៤នាក់ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀន បើទោះបីជាមានការស្នើសុំឲ្យមានការលើកលែងទោសក៏ដោយ។

៧.ក្រសួងវប្បធម៌ ស្រាយបំភ្លឺក្រោយមានការបង្ហោះលើបណ្តាញសង្គមថា “ភ្នំដូនពេញក្លាយជាកន្លែងសក្ការៈយួនហើយ”

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺ ក្រោយពីមានគណនីហ្វេសប៊ុកឈ្មោះ Bong Smey បានចុះផ្សាយដោយសរសេរចំណងជើងថា “ភ្នំដូនពេញក្លាយជាកន្លែងសក្ការៈយួនហើយ”។

៨.Admin ជីងចក់ ភ្ញាក់ខ្លួនដឹងកំហុសបានចេញវីដេអូសុំទោសទៅកាន់ផលិតកម្ម Galaxy ដែលលោកធ្លាប់បានប្រើពាក្យឌឺដងកន្លងមក

លោក ជឿន ប៊ុនចក់ ដែលភាគច្រើនស្គាល់លោក ក្នុងឈ្មោះថា Admin ជីងចក់ ជាអ្នកអត្ថាធិប្បាយការប្រកួតកីឡាដ៏ល្បីមួយរូបក្នុងបណ្តាញសង្គម បានបង្ហោះវីដេអូឃ្លីបខ្លីមួយ សុំទោសទៅកាន់ផលិតកម្ម Galaxy Navatra ដែលកន្លងមកលោកធ្លាប់បានប្រើពាក្យឌឺដងលើសលួសប៉ះពាល់ដល់ក្រុមហ៊ុន។

៩.អភិបាលខេត្តកំពង់ចាម៖ សំណង់ទ្វារទឹក​ព្រែកតាយី មានលទ្ធភាពស្តុកទឹកស្រោចស្រពលើផលដំណាំរបស់ប្រជាកសិករបានជាង ៤០០ហិកតា

សំណង់ទ្វារទឹក​ព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធី បើកការដ្ឋានសាងសង់កាលព្រឹកថ្ងៃទី១៩ ខែមីនាដើម្បីធ្វើការស្រោចស្រពដំណាំស្រូវរដូវប្រាំង និងដំណាំរួមផ្សំ លើផ្ទៃដីបង្កបង្កើនផលកសិកម្មជូនប្រជាពលរដ្ឋ

១០.រុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ការដោះដូរអដ្ឋិធាតុទាហានដែលបានស្លាប់ និងអ្នកទោសជិត៤០០នាក់

រុស្ស៊ី និងអ៊ុយក្រែនបានផ្លាស់ប្តូរទាហាន ៣៧២នាក់ នៅក្នុងការដោះដូរអ្នកទោសដែលសម្របសម្រួលដោយអារ៉ាប់រួម នេះបើតាមទីក្រុងមូស្គូ និងទីក្រុងគៀវបាននិយាយកាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស