បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-21

ទីបំផុត! លោកគ្រូជោគជ័យ ប៊ុន ផាក បានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីលើកឡើងពាក្យ “សន្តិភាព”

#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ# #ប៊ុន ផាក#

3326

កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោក ប៊ុន រស្មី ដែលត្រូវបានគេស្គាល់ថា គ្រូជោគជ័យ ប៊ុន ផាក បានចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី ក្រោយលោកបានបង្ហោះព័ត៌មានលើបណ្តាញសង្គម ពាក់ព័ន្ធនឹងពាក្យសន្តិភាព។

បន្ទាប់ពីចូលខ្លួនបំភ្លឺរួចមក លោក ប៊ុន ផាក ក៏បានស្វែងយល់ច្បាស់អត្ថន័យពាក្យថា “សន្តិភាព” ដោយលោកបានបង្ហោះសំណេរមួយលើកឡើងថា៖ «ពីខ្ញុំបាទ ប៊ុន ផាក បានចូលខ្លួនស្រាយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច និងថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចហើយ។ 

លោកបានលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំសូមកោតសសើរនូវការអនុវត្តនីតិវិធីប្រកបដោយវិជ្ជាជីវៈរបស់មន្ត្រីនគរបាលយុត្តិធម៌ ដែលបានផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងឈរលើគោលការណ៍យុត្តិធម៌ តម្លាភាព និងគណនេយ្យភាព” 

លោកពិតជាបានយល់ដឹងកាន់តែទូលំទូលាយពីអត្ថន័យពាក្យថា “សន្តិភាព” គឺទទួលបានយ៉ាងលំបាក ដោយមានការលះបង់សាច់ស្រស់ឈាមស្រស់ពីសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូប និងការពលីរបស់ទាហាន និងប្រជាពលរដ្ឋជាច្រើន ទើបអាចទាមទារបានសន្តិភាពយ៉ាងលំបាក។

លោកបានលើកឡើងថា លោកបានដឹងអំពីគុណតម្លៃពីសន្តិភាពមិនអាចកាត់ថ្លៃបានទេ និងសូមខ្ញុំអគុណសន្តិភាព និងចូលរួមថែរក្សាតម្លៃនៃសន្តិភាពឱ្យខានតែបានគ្រប់មធ្យោបាយទាំងអស់»។

លោកក៏បានលើកឡើងបន្តទៀតថា៖ «ខ្ញុំបាទបានឃើញពីសកម្មភាពរបស់សមត្ថកិច្ចអនុវត្តទៅលើកិច្ចការស្រាជ្រាវបង្ការ បង្ក្រាបបទល្មើសយ៉ាងសកម្ម និងមានប្រសិទ្ធភាព ដើម្បីបន្តផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដល់ភ្ញៀវទេសចរណ៍បរទេស និងអ្នកវិនិយោគ ឱ្យពួកគាត់មានការជឿជាក់ពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេសកម្ពុជា ហើយធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានមុខមាត់ល្អប្រសើរលើឆាកអន្តជាតិ។

លោកបានសង្កត់ធ្ងន់ថា ៖ “ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីតម្លៃសន្តិភាព និងស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ខ្ពស់របស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត” ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

សុខ ផាន់ណេត

· 03-21

🙏🙏

កូដណែនាំ 91815366

· 03-21

👌👌

អូនតា លេខកូដ63230368

· 03-21

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស