
TNAOT News
· 03-22
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ បានប្រកាសបើកជាផ្លូវការ ដែលអនុញ្ញាតឲ្យមហាជនចូលទស្សនាដោយសេរីរយៈពេល៩ថ្ងៃ
#លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
3521
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញប្រកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ នៅសាលសន្និសីទចតុម្មុខ ខណៈមហោស្រពនេះមានស្នាដៃភាពយន្តជាតិអន្តរជាតិចំនួន១៥១ មកពី៤១ប្រទេសបានចូលរួមចាក់បញ្ចាំងជូនទស្សនាដោយសេរីរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី២១ ខែមីនាតទៅ។
ថ្លែងក្នុងពិធីបើកដែលមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវតំណាងក្រសួងស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ផលិតករ សិល្បៈករជាតិ-អន្តរជាតិប្រមាណ៦០០នាក់នោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កុ្រមការងារទាំងអស់ ក៏ដូចជាគាំទ្រនិងការចូលរួម សហការពីដៃគូពាក់ព័ន្ធនានាឆ្នាំនេះគឺជាឆ្នាំទី១៤ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជារៀបចំឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្តដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន។
លោកជំទាវបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការលើកទឹកចិត្តផ្នែក សារពើពន្ធ សំខាន់ៗ ដើម្បីទាក់ទាញផលិតករ ភាពយន្តអន្តរជាតិ មកថតនៅកម្ពុជា និងក្រោមចក្ខុវិស័យស្តីពីតួនាទី របស់ឧស្សាហកម្មភាពយន្តក្នុងការលើកកម្ពស់វប្បធម៌ កំណើនសេដ្ឋកិច្ច និងទេសចរណ៍។
សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ សហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញនិងទទួលការថតភាពយន្ត បរទេស(CFC) នឹងប្រារព្ធចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយស្នាដៃភាពយន្តជាតិអន្តរជាតិចំនួន ១៥១ មកពី៤១ប្រទេសបានចូលរួមចាក់បញ្ចាំងជូនទស្សនាដោយសេរី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វីដេអូ៖ អង្គការវ័តធឺអេតកម្ពុជា (Water Aid) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ប្រកាសជ័យលាភីគ្រួសារគំរូលើផ្នែកអនាម័យ និងទឹកស្អាត

វីដេអូ៖ អង្គការ Halo Trust និងអាជ្ញាធរមីនកម្ពុជា ចុះទៅបោសសម្អាតមីននៅតំបន់ភ្នំទេសចរណ៍ធម្មជាតិ ភ្នំ១៥០០ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ធម្មជាតិកាន់តែរីកចំរើន

មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ

មនុស្សជាង ១លាននាក់ នៅរដ្ឋ Florida ត្រូវបញ្ជាឲ្យជម្លៀស ខណៈព្យុះសង្ឃរា Milton ត្រៀមវាយប្រហារ

យោបល់ទាំងអស់ (0)