បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-22

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

#កូរ៉េខាងត្បូង# #បណ្តុំព័ត៌មានថ្មីៗ# #ស៊ុតមាន់# #សង្គម# #តួកគី# #កំពង់ផែរ# #ព័ត៌មានសង្គម#

3919

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ករណី​អគ្គិភ័យ​ ​ឆាប​ឆេះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Lamborghini ដែល​ស្ថិត​នៅ​ក្រុង​ព្រះសីហនុ​

ករណី​អគ្គិភ័យ​កំពុង​តែ​ឆាប​ឆេះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lamborghini ដែល​ស្ថិត​នៅ​ក្រុង​ព្រះសីហនុ​ ខេត្ត​ ព្រះសីហនុ​ វេលា​ម៉ោង​ ១៤:៥៤​ នាទី​រសៀល​ ថ្ងៃទី​២២​ ខែ​មីនា​ ឆ្នាំ​២០២៥នេះ។

២. កម្ពុជា-អង់គ្លេស ចុះកិច្ចព្រមព្រៀងលើគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា»

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រា និងកុមារងាយរងគ្រោះតាម គ្រួសារនៅកម្ពុជា» រវាងឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី តំណាងក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Robert Glover ស្ថាបនិក និងជានាយកប្រតិបត្តិ តំណាងអង្គការ Care For Children នៃចក្រភពអង់គ្លេស ក្រោមព្រះរាជាអធិបតីភាពខ្ពង់ខ្ពស់ របស់ព្រះអង្គម្ចាស់ Michael George of Kent សមាជិករាជវង្សអង់គ្លេស សម្រាប់រយៈពេល ៣ឆ្នាំ ២០២៥-២០២៨ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

៣. ស្នងការខេត្តកំពង់ស្ពឺ បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។  

៤. ស្រូវប្រាំងប្រជាកសិករប្រមាណជាង ៥ពាន់ហិកតា ត្រូវបានជួយអន្តរាគមន៍សង្រ្គោះក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករ ដែលសម្រេចលទ្ធផល ១០០% ក្នុងស្រុកបាទី ខេត្តតាកែវ។

៥. មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ បានប្រកាសបើកជាផ្លូវការ ដែលអនុញ្ញាតឲ្យមហាជនចូលទស្សនាដោយសេរីរយៈពេល៩ថ្ងៃ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញប្រកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ នៅសាលសន្និសីទចតុម្មុខ ខណៈមហោស្រពនេះមានស្នាដៃភាពយន្តជាតិអន្តរជាតិចំនួន១៥១ មកពី៤១ប្រទេសបានចូលរួមចាក់បញ្ចាំងជូនទស្សនាដោយសេរីរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី២១ ខែមីនាតទៅ។

៦. កម្ពុជាមានមហិច្ឆតានឹងចែកចាយផលិតផលថ្មអារ ថ្មប្លុកទៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី និងជាសកល

សមាគមរ៉ែថ្មអារកម្ពុជាបាននាំយកថ្មអារច្រើនប្រភេទទៅដាក់តាំងបង្ហាញជាទ្រង់ទ្រាយធំនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជានៅខេត្តសៀមិន ប្រទេសចិន ដើម្បីពង្រីកពាណិជ្ជកម្មថ្មអារជាសកល រួមទាំងការសម្រេចបាននូវការលើកទង់ជាតិខ្មែរលើឆាកពាណិជ្ជកម្មអន្តរជាតិផងដែរ។b

៧. កម្ពុជា រំពឹងកំណើនភ្ញៀវទេសចរអន្តរជាតិបន្តកើនឡើងលើសពី ២២,៩%

នៅឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិសរុប ៦,៧លាននាក់ កើនឡើង ២២,៩% ជាមួយទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ គ្រប់គ្រង និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍” ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

៨. កំពង់ផែទេសចរណ៍អន្តរជាតិកំពត គ្រោងនឹងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាដើមខែមេសាខាងមុខនេះ

ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

៩. អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្ថាបត្យកម្មដ៏មានឥទ្ធិពលលើពិភពលោកឆ្នាំ២០២៥ ព្រមទាំងអាចទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបចូលមកកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២)។

១០. ស៊ុតឡើងថ្លៃខ្លាំងពេក អាម៉េរិក សម្រេច​​នាំចូលបន្ថែមពីកូរ៉េខាងត្បូង និងតួកគី

សហរដ្ឋអាមេរិក កំពុងនាំចូលស៊ុតពីកូរ៉េខាងត្បូង និងតួកគី ដើម្បីជួយសម្រួលដល់ការឡើងថ្លៃ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក លោកស្រី Brooke Rollins កាលពីថ្ងៃ ពីថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ម៉ោងក្នុងស្រុក៕​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (5)

Yern

· 03-29

😄😄

កូដណែនាំ 91815366

· 03-24

😍😍

Savuth Sum

· 03-24

បានចូលរួម💝💝💝

អូនតា លេខកូដ63230368

· 03-23

😍😍

Thanak123

· 03-23

បានចូលរួម

  • 1
ទៅកាន់

ការណែនាំពិសេស