TNAOT News

· 03-23

មនុស្ស៤នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង និងរាប់រយនាក់ផ្សេងទៀតត្រូវបានបញ្ជាឱ្យជម្លៀសចេញ

#ជម្លៀសចេញ# #កូរ៉េខាងត្បូង# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#

2958


អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍ទី ២២ ខែមីនាថា យ៉ាងហោចណាស់អ្នកពន្លត់អគ្គិភ័យ ៣ នាក់ និងមន្ត្រីសាធារណៈម្នាក់បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជំរុញឱ្យរដ្ឋាភិបាលប្រកាសភាពអាសន្ននៅក្នុងតំបន់ភាគអាគ្នេយ៍។

អគ្គិភ័យដែលបានចាប់ផ្តើមនៅក្នុងស្រុក Sancheong កាលពីរសៀលថ្ងៃសុក្រ បានជំរុញឱ្យមានការដាក់ពង្រាយបុគ្គលិកចំនួន៣០៤ នាក់ រួមជាមួយនឹងឧទ្ធម្ភាគចក្រចំនួន ២០ គ្រឿង នេះបើយោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសកូរ៉េខាងត្បូង។ សេចក្តីរាយការណ៍បានបន្ថែមថា អ្នកស្រុកជាង ២០០ នាក់នៅក្នុងភូមិភាគខាងត្បូងចំនួន ១៥ ត្រូវបានប្រាប់ឱ្យជម្លៀសចេញ។ 

 

ភ្លើងឆេះព្រៃបានកើតឡើងក្នុងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស ដោយមានករណីចំនួន ១៦ បានរាយការណ៍កាលពីថ្ងៃសៅរ៍ នេះបើយោងតាមសេវាព្រៃឈើកូរ៉េ។ ក្រោយមកក្រសួងមហាផ្ទៃបានប្រកាសភាពអាសន្ននៅក្នុងខេត្ត Ulsan និងភាគខាងជើង និងខាងត្បូងនៃខេត្ត Gyeongsang ដោយសារតែការខូចខាតយ៉ាងទូលំទូលាយដែលបណ្តាលមកពីភ្លើងឆេះព្រៃក្នុងពេលដំណាលគ្នានៅទូទាំងប្រទេស។

 

ការិយាល័យរបស់ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok បានប្រាប់ភ្នាក់ងារពាក់ព័ន្ធឱ្យប្រមូលឧបករណ៍ និងបុគ្គលិកដែលមានទាំងអស់ ដើម្បីពន្លត់ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស