បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-24

ឯកឧត្តម ស សុខា៖ ចាត់ទុកទីតាំងកម្សាន្តលើផ្លូវថ្មើរជើង ជាកម្លាំងចលករយ៉ាងសំខាន់ជម្រុញវិស័យទេសចរណ៍កម្ពុជាកាន់តែខ្លាំង

#ផ្លូវថ្មើរជើង# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា#

2263

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស-និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងថែមទៀត។

តាមរយៈគណនីបណ្ដាញសង្គមនាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានឆ្លៀតពេលបន្តិចនាំក្រុមគ្រួសារ និងក្រុមការងារ ដើរទស្សនាកម្សាន្តទិដ្ឋភាពផ្លូវថ្មើរជើង (Walk Street) ដ៏ស្រស់ត្រកាលក្នុងទឹកដីរាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមថា ផ្លូវថ្មើរជើង (Walk Street) នេះបាននិងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា «បានលើកទឹកចិត្តដល់ យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ»។

គួរបញ្ជាក់ថា គិតត្រឹមសប្តាហ៍នេះផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បងបានរយៈពេល៨សប្តាហ៍មកហើយ ដោយក្នុងមួយសប្តាហ៍ៗទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ ខណៈពួកគាត់អាចទទួលបានអារម្មណ៍សប្បាយរីករាយតាមរយៈការចូលរួមសម្តែងពីសិល្បករនូវរបាំងបុរាណខ្មែរ ល្ខោនបាសាក់ ការរាំលេងកម្សាន្ត ព្រមទាំងអាចភ្លក្សមុខម្ហូបខ្មែរ និងផលិតផលខ្មែរជាច្រើនប្រភេទដែលបានដាក់តាំងលក់នៅទីនោះផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)