TNAOT News

· 03-24

ភ្លើងឆេះព្រៃបានឆាបឆេះនៅភាគខាងលិចប្រទេសជប៉ុន បណ្តាលឲ្យខូចខាចផ្ទះជាច្រើនខ្នង ខណៈហេតុការណ៍មួយនេះ មិនបង្ករឲ្យមនុស្សរងរបួសឡើយ

#ប្រទេសជប៉ុន# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #ភាគខាងលិច# #ព័ត៍មានអន្តរជាតិ# #ខូចខាច#

2213

ភ្លើងឆេះព្រៃនៅក្នុងខេត្តភាគខាងលិចប្រទេសជប៉ុនចំនួនពីរបានរីករាលដាលរហូតដល់ថ្ងៃច័ន្ទនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងពន្លត់ភ្លើងពេញមួយយប់ដោយរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឲ្យប្រជាជនជិត ២,៨០០ នាក់ជម្លៀសចេញ។ ឧទ្ធម្ភាគចក្ររបស់កងកម្លាំងស្វ័យការពារដីគោក បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆាបឆេះនៅព្រឹកថ្ងៃច័ន្ទនេះតាមសំណើរបស់អភិបាលខេត្ត Okayama និងEhime។

ហេតុការណ៍ភ្លើងនេះបានឆាបឆេះកាលពីថ្ងៃអាទិត្យនៅទីក្រុង Okayama បានឆេះផ្ទៃដីសរុបចំនួន ២៥០ ហិកតានៅក្នុងទីក្រុង Okayama និង Tamano ខណៈដែលភ្លើងឆេះនៅ Ehime បានលេបត្របាក់ផ្ទៃដីចំនួន ១១៩ហិកតានៅក្នុងទីក្រុង Imabari នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃច័ន្ទ។

បច្ចុប្បន្ន នៅមិនទាន់មានការរាយការណ៍ពីអ្នករបួសនៅក្នុងតំបន់ទាំងពីរនោះ ខណៈដែលផ្ទះជាច្រើនខ្នងត្រូវបានដុតបំផ្លាញនៅក្នុងទីក្រុង Okayama នេះបើយោងតាមអាជ្ញាធរក្នុងតំបន់៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស