
TNAOT News
· 03-24
សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងកែច្នៃនិងនាំចូលរថយន្តខុសច្បាប់របស់ជនជាតិចិនមួយកន្លែងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
#NEW NEWS# #រថយន្តខុសច្បាប់# #សង្គម# #ខេត្តបាត់ដំបង# #ព័ត៌មានសង្គម#
2708
ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សូ ឌី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថាកម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីការចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត នឹងនាំចូលរថយន្តខុសច្បាប់របស់ជនជាតិចិននៅស្រុករតនមណ្ឌល។
សូមរម្លឹកថា កាលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញបានចុះត្រួតពិនិត្យទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តចង្កូតស្តាំគ្មានពន្ធ០១កន្លែង ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានម្ចាស់ឈ្មោះ លី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នកតំណាងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ៣៣ឆ្នាំ ដែលមានតួនាទីខាងគណនេយ្យ ទីលំនៅក្នុងភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបងបានត្រួតពិនិត្យ និងរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ក្បាលរថយន្តសណ្តោងចង្កូតស្ដាំ គ្មានពន្ធចំនួន១៤គ្រឿង, រថយន្តទេសចរណ៍ចម្រុះចង្កូតស្តាំគ្មានពន្ធចំនួន១០គ្រឿង, រឺម៉កសណ្តោងនៃរថយន្តចំនួន២គ្រឿង, សាមីរឺម៉កចំនួន៤គ្រឿង ដែលត្រូវប្រគល់ជូនគយ និងរដ្ឋាករចាត់ការតាមនិតិវិធី។ បន្ថែមពីនេះក៏មានឈើប្រភេទគគីរ សុក្រំ បេង ចំនួន៣២៤សន្លឹក ស្មើនឹង១១ម៉ែត្រគីប ដែលត្រូវប្រគល់ឱ្យសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលព្រៃឈើ។ លើសពីនេះទៀតក៏រឹបអូសបានឧបករណ៍សម្រាប់ដាប់លេខតួរថយន្តចំនួន១ឈុត និងកំព្យូរទ័រ ចំនួន០២គ្រឿង យកមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (0)