
TNAOT News
· 03-24
គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជា បង្ហាញក្ដីបារម្ភខ្លាំង ចំពោះលទ្ធផលប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិជាមួយក្រុមអារ៉ូបា
#បាល់ទាត់កម្ពុជា# #TNAOT SPORT# #កីឡា# #ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា#
2855
ថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធសារព័ត៌មាន មុនប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ គ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសកម្ពុជា លោក លោក Koji Gyotoku បានលើកឡើងថា ការប្រកួតថ្ងៃស្អែកនេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបង្ហាញទម្រង់លេងអោយល្អបំផុតដល់អ្នកទស្សនា និងបណ្ដាអ្នកគាំទ្របាល់ទាត់កម្ពុជា។
ថ្លែងអោយដឹងនៅក្នុងសន្និសិទ្ធសារព័ត៌មាន មុនប្រកួតមិត្តភាពអន្តរជាតិ MinebeaMitsumi នាពហុកីឡដ្ឋានជាតិ (អូឡាំពិក)គ្រូបង្វឹកឈុតធំកម្ពុជា លោក Koji Gyotoku បានបង្ហាញក្ដីបារម្ភទៅលើការតទល់ជាមួយក្រុមជម្រើសជាតិអារ៉ូបា ត្បិតបើមើលពីកាយសម្បទា និងបច្ចេកទេសលេង ពួកគេអាចនឹងល្អជាងក្រុមជម្រើសជាតិកម្ពុជា។
« យើងធ្លាប់តែលេងជាមួយក្រុមក្នុងតំបន់ តែលើកនេះ យើងបានលេងជាមួយក្រុមមកពីតំបន់ផ្សេង ។ អ៊ីចឹងទម្រង់លេងរបស់គេ អាចនឹងមានការប្លែក។ នេះជាបទពិសោធន៍មួយថ្មីសម្រាប់យើង ហើយក៏វាជាផលល្អមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ»
គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានលើកឡើងថា លោកនៅតែមានក្ដីបារម្ភទៅលើលទ្ធផលប្រកួតថ្ងៃស្អែក ដោយសារបច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជាទើបបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយវៀតណាមកាលពីពេលថ្មីៗនេះ។
លោកលើកឡើងយ៉ាងដូច្នេះថា “ខ្ញុំគិតថា បើយើងមិនទាន់ដល់ម៉ោងចូលប្រកួតមែនទែន យើងមិនទាន់អាចសម្រេចបានលទ្ធផលបែបណានោះទេ ប៉ុន្តែយើងនៅតែរំពឹងថាគ្រប់ការប្រកួតទាំងអស់ ពួកយើងគឺសង្ឃឺមទទួលបានលទ្ធផល ហើយនិងឈ្នះ”
លោក Marvic Bermudez គ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសជាតិអារ៉ូបា បានលើកឡើជាមួយគ្នាលោក Marvic Bermudez គ្រូបង្វឹកក្រុមជម្រើសជាតិអារូបា បានសម្ដែងក្ដីរីករាយ ចំពោះការមកប្រកួតមិត្តភាពអន្ដរជាតិនៅកម្ពុជា ទោះបីក្រុមខ្លួនបានធ្វើដំណើរវែងឆ្ងាយក៏ដោយ។ លោកបានសម្ដែងការភ្ញាក់ផ្អើល ចំពោះការស្វាគមន៍ និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់កម្ពុជា ។ យ៉ាងណាលោកថា ចំណាត់ថ្នាក់ពិភពលោកក្រុមទាំងពីរ ប្រហាក់ប្រហែលគ្នា។ ដូច្នេះការប្រកួតថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ។
គួរដឹងថា កំឡុងថ្ងៃសម្រាក FIFA Day នាដើមឆ្នាំ២០២៥ នេះ ក្រុមទាំងពីរ បានប្រកួតមិត្តភាពអន្ដរជាតិ ១ប្រកួតម្នាក់រួចមកហើយ មុនជួបគ្នាថ្ងៃស្អែក ដោយប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា គឺចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ២-១ គ្រាដែលប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអារូបា ចាញ់ក្រុមវិសាខា សមាជិកលីគកំពូលកម្ពុជា ៣-១ កាលពីចុងសប្ដាហ៍កន្លងទៅ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (0)