
TNAOT News
· 03-24
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ បានចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងGDI
#ធនាគារ# #កម្ពុជា-ចិន# #សង្គម# #បច្ចេកវិទ្យា# #DEVELOPING NEWS# #ព័ត៌មានសង្គម# #ខួរក្បាល#
2808
នៅក្នុងប្រទេសកម្ពុជា ការយល់ដឹងជាទូទៅអំពី កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងបរិបទគំនិតផ្តួតផ្តើមអភិវឌ្ឍន៍សាលក (GDI) នៅមានកម្រិត ហេតុនេះវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ ស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលមានប្រធានបទរងវគ្គទី១ ពាក់ព័ន្ធកិច្ចសហ្របតិបត្តិការក្នងតំបន់និងសកល និងការគាំទ្រដ៏រឹងមាំ និងការចូលរួមយាងសកម្ម របស់កម្ពុជាក្នងគំនិផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តចេផ្តើមសន្តិសុខសកលរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជនឲ្យយល់ដឹងបន្ថែមអំពីGDI។នេះបើតាមការលើកឡើងរបស់ បណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ ស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី លើសុន្ទរកថាស្តីពី ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល។
លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងថា មនុស្សភាគតិចណាស់ ដែលយល់ពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការGDI ដែលផ្តោតទៅលើ ៨ចំណុច មានដូចជា៖ ១. ការកាត់បន្ថយភាពក្រីក្រ, ២. សន្តិសុខស្បៀង, ៣. ជំងឺកូវីដ១៩ និងវ៉ាក់សាំង, ៤. ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ៥. ការប្រែប្រួលធាតុអាកាស និងកាអភិវឌ្ឍបៃតង, ៦. សហភាវូបនីយកម្ម, ៧. ឌីជីថលសេដ្ឋកិច្ច, ៨. និងការតភ្ជាប់ឌីជីថល។
លោក ក៏ភ្ជាប់ចំណុចDGI នេះទៅនឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ដោយសំណូមពរឲ្យប្រទេសទាំងពីរធ្វើការបន្ស៊ីគ្នាទាំងក្របខណ្ឌទ្វេភាគី ទាំងក្របខណ្ឌពហុភាគី ពីព្រោះបច្ចុប្បន្ននៅក្នុងក្របខណ្ឌពហុភាគី នៃការអនុវត្តផែនការសកម្មភាពGDI មិនទាន់មាននូវផែនការសកម្មភាព និងផែនទីចង្អុលផ្លូវទូលំទូលាយនៅឡើយទេ។
លោក ក៏បន្តថាបន្ទាប់ពីមានការដាក់ចេញជាផែនការសកម្មភាពហើយ នោះក៏ទាមទារឲ្យមានការផ្សព្វផ្សាយដល់សាធារណជន ហើយនេះក៏ជាតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នស្រាវជ្រាវ ត្រូវសហការជាមួយនឹងស្ថាប័នរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល(GDI) សក្កានុពលដែលកម្ពុជា និងចិនអាចបោះជំហានទៅមុខ និងរបៀបវរៈកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីររួមមាន៖ ១. ការអភិវឌ្ឍជនបទ, ២. ការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍភូមិឆ្លាត ដែលត្រូវទៅនឹងទិសដៅធ្វើយ៉ាងណាឲ្យទស្សនៈនៃការអភិវឌ្ឍGDI ដែលតូចតែស្អាត ក្នុងន័យនេះចាប់ផ្តើមពីការអភិវឌ្ឍភូមិ ឃុំ ដើម្បីកាត់បន្ថយភាពក្រីក្រ ផ្តល់ភាពក្លាវក្លាទៅដល់ភូមិ ឃុំ ដែលបានផ្តល់ផលប្រយោជន៍ទៅកាន់ប្រជាពលរដ្ឋពិតៗ, និងទី៣. ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩ គឺទាមទារឲ្យមានការលើកកម្ពស់នៅសមត្ថភាពប្រជាជន គឺការផ្តល់នូវបច្ចេកវិទ្យានវានុវត្តន៍តាមដែលអាចធ្វើទៅបានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

យោបល់ទាំងអស់ (0)
គ្មានយោបល់