
TNAOT News
· 03-24
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3957
១. ពិធីបុណ្យទន្លេនៅខេត្តតាកែវ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣០ម៉ឺននាក់
ពិធីបុណ្យទន្លេ នៅខេត្តតាកែវ រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្តប្រមាណជាង ៣០ម៉ឺននាក់។
២. បណ្ឌិត សុខ ទូច៖ ភាសាចិនក្លាយជាភាសាទី៣ នៃភាសាប្រើប្រាស់ជាសាធារណៈនៅកម្ពុជា
ភាសាចិនបានដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា ក្លាយទៅជាភាសាទី៣ នៃព្រះរាជាណាចក្រកម្ពុជា ខណៈរាជបណ្ឌិតសភាកម្ពុជា ក៏បានបើកនៅគរុកោសល្យភាសាចិន ដើម្បីបង្រៀនឲ្យគ្រូបង្រៀនភាសាចិនបានក្លាយទៅជាសរសៃឈាមនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា និងជម្រុញឲ្យភាសាចិនក្លាយទៅជាភាសាទី៣ នៃភាសាដែលត្រូវបានប្រើប្រាស់ជាសាធារណៈនៅកម្ពុជា។
៣. រោងចក្រកែច្នៃផ្លែឈើមួយក្នុងខេត្តបាត់ដំបងបញ្ចេញសំណល់រាវបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
ក្រុមការងារជំនាញក្រសួងបរិស្ថានរកឃើញមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌីនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៤. ក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ពិភពលោកចំពោះការងារ ទប់ស្កាត់ជម្ងឺរបេងប្រកបដោយប្រសិទ្ធភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា កម្ពុជាបានសម្រេចសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងអស់ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលប្រមាណពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែល មានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោកចំពោះការងារកំចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។
៥. តួកគីបញ្ជូនអភិបាលក្រុងអ៊ីស្តង់ប៊ុលទៅកាន់ពន្ធនាគារ មុនពេលកាត់ក្តីបណ្ដាលឱ្យក្រុមប្រឆាំងខឹងសម្បារយ៉ាងខ្លាំង
តុលាការតួកគីកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ បានកាត់ទោសអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយដ៏សំខាន់របស់ប្រធានាធិបតី Tayyip Erdogan ដោយរង់ចាំការកាត់ក្តីលើការចោទប្រកាន់ពីបទពុករលួយក្នុងសកម្មភាពដែលបង្កឱ្យមានការតវ៉ាដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍។
៦. អ៊ុយក្រែន និងអាម៉េរិកជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឈានទៅរកការបញ្ចប់សង្រ្គាម
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានពិភាក្សាកាលពីថ្ងៃអាទិត្យ (២៣ មីនា) នូវសំណើដើម្បីការពារបរិក្ខារថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលជាផ្នែកមួយនៃការជំរុញការទូតដោយប្រធានាធិបតីអាម៉េរិក លោក Donald Trump ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំ។
៧. វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ បានចូលរួមយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងGDI
នៅក្នុងប្រទេសកម្ពុជា ការយល់ដឹងជាទូទៅអំពី កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងបរិបទគំនិតផ្តួតផ្តើមអភិវឌ្ឍន៍សាលក (GDI) នៅមានកម្រិត ហេតុនេះវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៤ ស្តីពី ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិនដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលមានប្រធានបទរងវគ្គទី១ ពាក់ព័ន្ធកិច្ចសហ្របតិបត្តិការក្នងតំបន់និងសកល និងការគាំទ្រដ៏រឹងមាំ និងការចូលរួមយាងសកម្ម របស់កម្ពុជាក្នងគំនិផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តចេផ្តើមសន្តិសុខសកលរបស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជនឲ្យយល់ដឹងបន្ថែមអំពីGDI។
៨. សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងកែច្នៃនិងនាំចូលរថយន្តខុសច្បាប់របស់ជនជាតិចិនមួយកន្លែងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សូ ឌី នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថាកម្លាំងជំនាញរបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីការចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត នឹងនាំចូលរថយន្តខុសច្បាប់របស់ជនជាតិចិននៅស្រុករតនមណ្ឌល។
៩. ភ្លើងឆេះព្រៃបានឆាបឆេះនៅភាគខាងលិចប្រទេសជប៉ុន បណ្តាលឲ្យខូចខាចផ្ទះជាច្រើនខ្នង ខណៈហេតុការណ៍មួយនេះ មិនបង្ករឲ្យមនុស្សរងរបួសឡើយ
ភ្លើងឆេះព្រៃនៅក្នុងខេត្តភាគខាងលិចប្រទេសជប៉ុនចំនួនពីរបានរីករាលដាលរហូតដល់ថ្ងៃច័ន្ទនេះ បើទោះបីជាមានការខិតខំប្រឹងប្រែងពន្លត់ភ្លើងពេញមួយយប់ដោយរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឲ្យប្រជាជនជិត ២,៨០០ នាក់ជម្លៀសចេញ។ ឧទ្ធម្ភាគចក្ររបស់កងកម្លាំងស្វ័យការពារដីគោក បានចូលរួមកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការឆាបឆេះនៅព្រឹកថ្ងៃច័ន្ទនេះតាមសំណើរបស់អភិបាលខេត្ត Okayama និងEhime។
១០. ឯកឧត្តម ស សុខា៖ ចាត់ទុកទីតាំងកម្សាន្តលើផ្លូវថ្មើរជើង ជាកម្លាំងចលករយ៉ាងសំខាន់ជម្រុញវិស័យទេសចរណ៍កម្ពុជាកាន់តែខ្លាំង
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស-និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើងឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងថែមទៀត។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (3)
អូនតា លេខកូដ63230368
· 03-25
😍😍
កូដណែនាំ 91815366
· 03-25
😍😍
- 1
ទៅកាន់