បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-25

ពិធីការិនី ជីមមី ព្រឺសម្បុរក្រោយបានឃើញ ប្រាសាទខ្មែរ រំលេចនៅលើ LED តម្លៃ ២.៣ ពាន់លានដុល្លារ នៅសហរដ្ឋអាម៉េរិក

#ប្រាសាទខ្មែរ# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #Jimmy#

2885

អ្នកនាង ជីមមី ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថាជាពិធីការិនី និងជាម្ចាស់ប្រេនដ៏មានឈ្មោះល្បីម្នាក់ក្នុងបណ្ដាញសង្គម បានអង្រួតចិត្តមហាជនឲ្យចាប់អារម្មណ៍នូវវីដេអូឃ្លីបមួយប្រមាណជាជាង ៦នាទី បង្ហាញពីសកម្មភាពតារាស្រីរូបនេះធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសចូលរួមទស្សនាក្នុងរោងមហោស្រពធំជាងគេក្នុងពិភពលោក ស្ថិតនៅទីក្រុង Las Vegas សហរដ្ឋអាម៉េរិក។

ប៉ុន្តែ អ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំង និងមានការចែករំលែកបន្តយ៉ាងច្រើននោះ គឺដោយសារតែ Show ក្នុងមហាស្រពដ៏ធំសម្បើមនោះមានរំលេចឡើងនៅទស្សនីយភាព ប្រាសាទខ្មែរ លើLEDតម្លៃ ២.៣ ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្រោយបានទស្សនាពីវីដេអូនេះហើយ មហាជនជាច្រើនបានបង្ហាញពីអារម្មណ៍រំភើប និងមានមោទនភាពយ៉ាងខ្លាំង ដែលប្រាសាទខ្មែរដ៏ចំណាស់របស់យើង អាចបង្ហាញឲ្យអ្នកទស្សនាបរទេសជាច្រើនបានឃើញ និងស្គាល់ពីរូបរាងក៏ដូចការរចនាក្បួលក្បាច់ដ៏ល្អឯករបស់បុព្វបុរសខ្មែរ ដោយវីដេអូឃ្លីបរបស់ អ្នកនាង ជីមមី មានអ្នកចុចចូលទស្សនាជាង ៥លានដង។

គួរបញ្ជាក់ផងដែរថា កន្លែងដែលពិធីការិនី ជីមមី បង្ហាញគឺមានឈ្មោះថា sphere ជារោងមហោស្រពធំជាងគេក្នុងពិភពលោកស្ថិតនៅទីក្រុង Las Vegas នៃ សហរដ្ឋអាម៉េរិក ចំណែកតម្លៃសំបុត្រចូលទស្សនាចាប់ពី១០០ដុល្លារ ដល់៣០០ដុល្លារក្នុងមួយនាក់ ទៅតាមកន្លែងអង្គុយ ដោយក្នុងមហោស្រពទាំងមូលអាចផ្ទុកមនុស្សបាន ២ម៉ឺននាក់ បញ្ចាំងក្នុងមួយ Show រយៈពេល១ម៉ោងហើយអាចរកចំណូលបាន២០ម៉ឺនដុល្លារផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស