
TNAOT News
· 03-25
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥
#ស្ពានខ្ពស់# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3929
១. សម្តេចតេជោជួបទុក្ខផ្ទួនៗ ខណៈភិរិយាត្រូវវះកាត់ និងបងប្រុសកំពុងមានជំងឺជាទម្ងន់
ម្ខាងភិរិយាត្រូវវះកាត់ ម្ខាងបងប្រុសកំពុងមានជម្ងឺជាទម្ងន់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះអារម្មណ៍សោកសៅលើបណ្តាញសង្គមបែបនេះថា៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាង ភរិយាត្រូវវះកាត់។បើទោះជាឆ្លងផុត ដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានៈជា ស្វាមីនៅតែមានកង្វល់ព្រោះមិនអាច នៅកំដរនិងមើលថែទាំភរិយាបាន»។
២. ស្ពានខ្ពស់ជាងគេនៅកម្ពុជា សម្រេចនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃនាពិធីបុណ្យចូលឆ្នាំខ្មែរ
គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% ហើយ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ នេះ។ គម្រោងនេះក៏មានស្ថាបនាលូគ្រប់ប្រភេទសរុបចំនួន ៤៧៨កន្លែង និងស្ពានចំនួន ៣២ស្ពាន ហើយស្ពានលេខ២៨ ដែលជាស្ពានខ្ពស់ជាគេមានកម្ពស់ ៩០ម៉ែត្រ ប្រវែង ៥៣៨ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩៨,២% ផងដែរ។
៣. ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោកនៃប្រភេទខ្យងគោក នៅប្រទេសកម្ពុជា
ខ្យងឧទយាទិត្យ Clostophis udayaditinus ត្រូវបានរកឃើញ និងទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត ដែលត្រូវបានរកឃើញនៅភ្នំបាណន់ ក្នុងខេត្តបាត់ដំបង។ ខ្យងនេះត្រូវបានគេដាក់ឈ្មោះឱ្យថាខ្យងឧទយាទិត្យ គឺដើម្បីឧទ្ទិសដល់ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦) ដែលជាព្រះរាជាខ្មែរ ដំបូងគេ ដែលបានកសាងប្រាសាទភ្នំបាណន់ នៅលើកំពូលភ្នំបាណន់។
៤. តុលាការកំពូលរបស់ប្រទេសជប៉ុនសម្រេចហាមប្រាមការរៀបការភេទដូចគ្នាមិនស្របតាមរដ្ឋធម្មនុញ្ញ
តុលាការជាន់ខ្ពស់ Osaka នៅថ្ងៃអង្គារបានក្លាយជាតុលាការជាន់ខ្ពស់ទីប្រាំនៅក្នុងប្រទេសជប៉ុនដែលសម្រេចថាការខ្វះការទទួលស្គាល់ផ្លូវច្បាប់របស់ប្រទេសលើអាពាហ៍ពិពាហ៍ភេទដូចគ្នាគឺខុសពីរដ្ឋធម្មនុញ្ញ ប៉ុន្តែវាបានតម្កល់ការសម្រេចចិត្តរបស់តុលាការជាន់ទាបដែលមិនផ្តល់សំណងការខូចខាត។
៥. ប្រទេសថៃប្រកាសយកពន្ធលើអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកលក់អនឡាញ
នាយកដ្ឋានចំណូលថៃបានជំរុញឱ្យអ្នកផលិតមាតិកាលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកលក់អនឡាញដាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេនៅចុងខែមីនានេះ ដើម្បីជៀសវាងការផាកពិន័យ។ អគ្គនាយកនៃនាយកដ្ឋានចំណូលថៃលោក Pinsai Suraswadi បានសម្តែងការព្រួយបារម្ភថា ចំពោះអ្នកដែលរកប្រាក់ចំណូលតាមបណ្តាញសង្គម ជាពិសេសអ្នករកប្រាក់ចំណូលលវ័យក្មេងជាច្រើន រួមទាំងអ្នកលក់តាមអនឡាញ អ្នកផលិតមាតិកា ដែលមិនដាក់ពន្ធលើប្រាក់ចំណូលខ្លួន។
៦. អតិថិជនស្ទើរដាច់ផ្ងារ! ក្រោយចូលញ៉ាំស៊ុបនៅហាងជប៉ុនមួយកន្លែង បែរជាឃើញមានសត្វកណ្តុរក្នុងចានស៊ុបទៅវិញ
ក្រុមហ៊ុន Sukiya ស្នើរឲ្យម្ចាស់ហាងដែលបានទិញសិទ្ធិយីហោយកទៅបើកលក់បន្តនៅទូទាំងប្រទេសជប៉ុន ត្រូវពង្រឹងវិធានការសុវត្ថិភាពអនាម័យម្ហូបអាហារ បន្ទាប់ពីរកឃើញសត្វកណ្ដុរនៅក្នុងស៊ុបមីសូ ដែលបម្រើនៅភោជនីយដ្ឋានមួយរបស់ខ្លួន។
៧. កម្ពុជា និងន័រវេស្សន៍ចុះអនុស្សរណៈនៃការយោគយល់គ្នាលើការបង្កើនសមត្ថភាពក្នុងគម្រោងសកម្មភាពបោសសម្អាតមីននៅកម្ពុជា
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៥ ខែមីនា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើនសមត្ថភាពក្នុងគម្រោងសកម្មភាពមីនរវាងអាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា។ អនុស្សរណៈចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter RISSER នាយកប្រចាំប្រទេសនៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា។
៨. អ្នកលេងគុនខ្មែរវ័យក្មេងពីររូប ចិញ្ចឹមចិត្តចង់វិវឌ្ឍន៍ខ្លួនពីយុវជនថ្នាល ទៅជាកីឡាករគុនខ្មែរកម្រិតអាជីព
បច្ចុប្បន្នគេងសង្កេតឃើញថា សង្វៀនប្រដាល់គុនខ្មែរហាក់មានសន្ទុះរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈអ្នកលេងគុនខ្មែរអាជីពមួយចំនួន ហាក់កាក់កប និងមានជីវភាពធូរធាតាមរយៈចាប់អាជីពគុនខ្មែរមួយនេះ។ តែទោះបីជាយ៉ាងណា អ្នកស្នេហាវិស័យប្រដាល់គុនខ្មែរ មើលឃើញថាកីឡាករថ្នាលគុនខ្មែរនៅតាមក្លឹប និងបណ្ដាខេត្តមួយចំនួននៅតែប្រឈមនិងកង្វះសង្វៀនប្រកួត។
៩. ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ០១នាក់ ករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គម Facebook
សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ០១នាក់ ក្នុងករណីឆបោកលុយភ្ញៀវតាមប្រព័ន្ធបណ្តាញសង្គមFacebook ដែលមានផេកឈ្មោះ សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា, CAM-Growth Agri-Services Company, សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ, សេវាកម្មទិញលក់មាន់ស្រែកម្ពុជា, សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនីFacebook ឈ្មោះ Ratha Kim, Ratha Kim (ដង្ខៅ កសិកម្ម), ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ, សែនជ័យ ដង្ខៅជ្រូកសាច់, សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនបរទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី។
១០. អ្នកនាំពាក្យក្រសួងកសិកម្ម បកស្រាយក្រោយមានការជជែកវែកញែកច្រើន ពីបញ្ហាតម្លៃជ្រូកធ្លាក់ចុះ
ដោយសង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់និងថ្លៃសាច់ជ្រូកច្រើន ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារលើបណ្តាញសង្គមបកស្រាយពាក់ព័ន្ធនឹងបញ្ហាតម្លៃជ្រូករស់និងសាច់ជ្រូក ដោយលោកបានលើកឡើងថា ក្រសួងកសិកម្ម តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូក។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
៥ខែជាប់គ្នា! ចាប់ពីខែនេះរហូតដល់ខែតុលា អ្នកឆ្នាំទាំង ៣ កាន់តែមានភាពចម្រុងចម្រើន រុងរឿង ស្នេហា ការស្រឡាញ់កាន់តែអំណោយផល

តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង

ជាន់ចំជង្រុកទ្រព្យ! ម្ចាស់ឆ្នាំទាំង ៣ បន្ទាប់ពីថ្ងៃនេះទៅ លាភសំណាងចូលមកបន្តកន្ទុយគ្នា

៩៩ថ្ងៃខាមុខ! អ្នកឆ្នាំទាំង ៣ នេះ សម្រុកកើបលាភធំ ទ្រព្យធន លុយកាក់ហូរចូលមកឥតស្រាកស្រាន្ត

យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 03-26
😍😍
កូដណែនាំ 91815366
· 03-26
😍😍
- 1
ទៅកាន់