បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-26

គ្រូបង្វឹកជម្រើសកម្ពុជា បង្ហាញការសោកស្ដាយខ្លាំងចំពោះលទ្ធផលប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-អារូបា នូវលទ្ធផល ២-១ នាយប់មិញនេះ

#TNAOT SPORT# #សង្គម# #កម្ពុជា# #គ្រូបង្វឹកជម្រើសកម្ពុជា# #ព័ត៌មានសង្គម#

3930

ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ២-១ ខណៈគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ហាក់បង្ហាញការស្ដោយខ្លាំងចំពោះលទ្ធផលមួយនេះ។  ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលមានអ្នកទស្សនាជិត ១ម៉ឺននាក់នេះ ក្រុមមកពីទ្វីបអាមេរិកខាងត្បូង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះកម្ពុជា ២គ្រាប់ ត្រឹមរយៈពេល ១០នាទី ដែលធ្វើសម្រេចដោយកីឡាករ Walter Bennett និងកីឡាករ Rovien Ostiana ។

យ៉ាងណាមិញ ស្របពេលត្រូវក្រុមភ្ញៀវនាំមុខ ២-០ នៅវគ្គទី១ ក្រុមជម្រើសកម្ពុជា ក៏បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ Yudai Ogawa នៅនាទី៤៣ ។ យ៉ាងណាមិញកម្ពុជា បានព្យាយាមវាយបកនៅវគ្គទី២ និងរកគ្រាប់បាន០១គ្រាប់ ដោយកីឡាករ Nick Taylor នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានក្រោយពីបញ្ចប់ការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-អារូបា លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា លោកពិតជាមានការសោកស្ដាយចំពោះលទ្ធផលនៃការប្រកួតមួយនេះ និងបានធ្វើការសុំទោសទៅកាន់បណ្ដាអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា។ 

លោកបានលើកឡើងយ៉ាងដូច្នេះថា “ជាក់ស្ដែងយើចង់ចាប់ផ្ដើមប្រកួតជាមួយក្រុមយ៉ាងហោចណាស់១១នាក់ និងបញ្ចប់ទៅវិញ១១នាក់ ប៉ុន្តែជាក់ស្ដែងអំឡុងការប្រកួតវាកើតឡើងមិនដូចទៅអ្វីដែលយើងរំពឹងទុក ខណៈនៅពេលជិតបញ្ចប់ការប្រកួតយើងនៅសល់តែ៨នាក់តែប៉ុណ្ណោះ” ។ 

គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះ បានបន្ថែមថា បញ្ហានៅតង់ទី០១ ក្រុមគោព្រៃកម្ពុជាហាក់គ្រប់គ្រងបាល់បានល្អ ប៉ុន្តែនៅពេលដែលក្រុមជម្រើសជាតិអារូបាដាក់សម្ពាធលើក្រុមគោព្រៃកម្ពុជា ដោយបានព្យាយាមវាយបកខ្លីៗ និងលឿន ហើយមាឌគេមាំដែលធ្វើអោយក្រុមកម្ពុជាពិបាកក្នុងការដាក់រនាំងកាពារ ធ្វើអោយបាត់បង់គ្រាប់ចំនួន០២គ្រាប់។ 

លោកបានលើកឡើងថា បញ្ហាក្រុមគោព្រៃកម្ពុជាទទួលបានកាតក្រហម ធ្វើអោយក្រុមជម្រើសជាតិកម្ពុបាត់បង់សមាជិកចំនួនម្នាក់នៅតង់ទី០២ក៍ពិតមែន ប៉ុន្តែក្រុមគោព្រៃកម្ពុជានៅតែអាចរកគ្រាប់បាល់បានមួយគ្រាប់។  លោកបានលើកឡើងថា៖ “យើងពិតជាមានការសោកស្ដាយខ្លាំងណាស់ចំពោះលទ្ធផលមួយនេះ តាំងពីខ្ញុំធ្លាប់ដឹកនាំការប្រកួតក្រុម U17 U18 កន្លងមកខ្ញុំមិនដែលមានការសោកស្ដាយខ្លាំងដូចការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា Vs អារូបានោះទេ” ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស