TNAOT News

· 03-26

សាហាវមែន! ជនបែកថ្នាំម្នាក់លបចូលធ្វើឃាត នាយិកាសាលាបឋម ១រូប ដល់ក្នុងផ្ទះ

#NEW NEWS# #ករណីឃាតកម្ម# #សង្គម# #ព័ត៌មានសង្គម#

3555

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនដៃដល់ម្នាក់ជាមនុស្សប្រើប្រាស់ថ្នាំញៀន ឡើងជោគជាំដោយជននេះបានប្រើប្រាសកូនកាំបិតចិតបន្លែ «អារ.ក» នាយិការសាលាបឋម១រូប ធ្វើឲ្យគាត់រងរបួសយ៉ាងដំណំ កាលពីវេលាម៉ោងជាង១២អាធ្រាត្រ ឈានចូលថ្ងៃទី២៤ មិនា នៅភូមិគ្រួសក្រហម ឃុំអូររំដូល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា ជនដៃដល់នោះឈ្មោះ សាញ់ ចាន់ថន ហៅ ធិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ (ជនបែកថ្នាំ)។ 

រីឯជនរងគ្រោះឈ្មោះ ក្រូច សុខមឿន អាយុ៥២ឆ្នាំ ជានាយិការសាលបឋមសិក្សា«គ្រួសក្រហម» រស់នៅភូមិ ឃុំកើតហេតុ។

នៅពេលកើតហេតុ វេលារំលងអាធ្រាត្រ អ្នកគ្រូ ក្រូច សុខមឿង កំពុងអង្គុយលេងនៅក្រោមផ្ទះ ហើយមិនបានដឹងរឿងអ្វីសោះ ស្រាប់តែជនបែកថ្នាំនោះ លបចូលទៅចាប់គាត់«អារ.ក»តែម្ដង។ ប៉ុន្តែសំណាងល្អគាត់រើបំរាស់រួច តែយ៉ាងណាបានធ្វើឲ្យគាត់រងរបួសត្រង់បំពង់កធ្ងន់ធ្ងរគួរសម ហើយត្រូវបានសាច់ញតិបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅមណ្ឌលសុខភាពទាំងយប់។

យ៉ាងណាមិញ ជុំវិញករណីនេះគេនៅមិនទាន់ដឹងអំពីដើមចម ដែលនាំឲ្យមានរឿងនេះកើតឡើងរវាង ជនបែកថ្នាំ ជាមួយអ្នកស្រី នាយកសាលានោះទេ បច្ចុប្បន្នជនដៃដល់បាននិងកំពុងសួរនាំ ហើយនឹងបញ្ជនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ក្រោយបញ្ចប់ការសាកសួរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)