បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-26

សម្តេចធិបតី ហ៊ុន ម៉ាណែត៖«សិស្សឈប់រៀនត្រឹមថ្នាក់ទី៩ ហើយទៅរៀនជំនាញ ក៏អាចទទួលបានសញ្ញាប័ត្រស្មើបាក់ឌុប»

#ហ៊ុន ម៉ាណែត# #NEW NEWS# #សញ្ញាប័ត្របាក់ឌុប# #សង្គម# #ព័ត៌មានសង្គម#

1852

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថាកម្ពុជាផ្លាស់ប្តូរប្រព័ន្ធអប់រំដ៏ពិសេសមួយ៖ «សិស្សឈប់រៀនត្រឹមថ្នាក់ទី៩ ហើយទៅរៀនជំនាញ ក៏អាចទទួលបានសញ្ញាប័ត្រស្មើបាក់ឌុបដែរ និងអាចទៅរៀនបន្តនៅមហាវិទ្យាល័យ»។

 នេះជាការលើកឡើងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងការអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ” ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី២៦ មីនា ២០២៥នេះ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា៖« គន្លឹះមួយដែលការបណ្តុះបណ្ដាលវីជ្ជាជីវៈមិនសូវទាក់ទាញគឺថាការរៀបចំងាប់ក្រឡា ការរៀបចំថ្មីត្រូវរៀបចំគន្លងថ្មីដើម្បីឲ្យមានការផ្លាស់ប្ដូរនៅពេលក្រោយបាន ឧទាហរណ៍ប្រសិនបើបុគ្គល នឹងរៀនបានត្រឹមថ្នាក់ទី៩ រួចឈប់រៀនទៅរៀនជំនាញវិញ ដូច្នេះហើយការសិក្សារៀនបំប៉នត្រូវដាក់បញ្ជួលកម្មវិធីដើម្បីឲ្យមានជំនាញមូលដ្ឋានចំណេះដឹងទូរទៅផង ហើយអាចទទួលបានសញ្ញាបត្រ័ដូចបាក់ឌុបដែរ សម្រាប់ពេលក្រោយអាចទៅរៀនបន្តនៅមហាវិទ្យាល័យបាន ការធ្វើបែបនេះដើម្បីបង្កើតជម្រើសច្រើនឲ្យសិស្សានុសិស្សក្នុងការជ្រើសរើសធ្វើការ ឬសិក្សាបន្តបាន នេះហើយជាការគិតគូ ការផ្ដល់ឱកាសនិងពង្រឹងសិស្សានុសិស្សជំនាញក្រោយៗទៀត»៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 03-26

👍👍

  • 1
ទៅកាន់