
TNAOT News
· 03-26
ក្លិបអ្នកកាសែតកម្ពុជា និងវិស័យហិរញ្ញវត្ថុ រៀបចំវេទិកាពិភាក្សាដើម្បីឲ្យអ្នកសារព័ត៌មានស្វែងយល់តួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា
#ក្លិបអ្នកកាសែតកម្ពុជា# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម# #វិស័យហិរញ្ញវត្ថុ#
2448
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ ក្រេឌីត ហ្សូរ៉ូ ខេមបូឌា (CBC) រៀបចំវេទិកាពិភាក្សាសារព័ត៌មានដូច និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ស្តីពី៖«ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ»។
ក្នុងវេទិកាកិច្ចពិភាក្សានាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ មានការចូលរួមពីវាគ្មិនកិត្តិយសពីក្លិបអ្នកកាសែតកម្ពុជា និងក្រេឌីត ហ្សូរ៉ូ ខេមបូឌា (CBC) ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅក្នុងទីផ្សារឥណទាន និន្នាការនៃទីផ្សារឥណទាន និងឥរិយាបថអ្នកប្រើប្រាស់ រួមទាំងស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។
លោក អឿ សុធារ័ត្ន ប្រធានាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា បានលើកឡើងថា គោលបំណងនៃការរៀបចំវេទិកាជំនួបជាមួយអ្នកសារព័ត៌មាននាពេលនេះនឹងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយពីករផ្តល់កម្ចី និងគ្រប់គ្រងកម្ចីប្រកបដោយការទទួលខុសត្រូវ។
លោកថ្លែងថា៖«ខ្ញុំជឿថាវេទិកានេះនឹងរឹតបណ្តឹងរវាងអ្នកសារព័ត៌មាន និងអ្នកវិជ្ជាជីវៈក្នុងវិស័យធ្វើយ៉ាងណាឲ្យគាត់មានប្រភពព័ត៌មានត្រឹមត្រូវ និងអាចយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់គាត់ […] អ្វីដែលជាការតាំងចិត្តរបស់យើងជាមួយក្លឹបអ្នកកាសែតកម្ពុជានឹងធ្វើយ៉ាងណាដើម្បីជួបគ្នាជាប្រចាំដើម្បីធ្វើបច្ចុប្បន្នភាពលើវិស័យនេះថាតើមានបញ្ហាប្រឈមអ្វីខ្លះ ដំណោះស្រាយអ្វីខ្លះ ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជាយើង»។
ក្លឹបអ្នកកាសែតកម្ពុជា ចាត់ទុកកិច្ចពិភាក្សានេះមានសារសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចដែលអាចឲ្យអ្នកសារព័ត៌មានទទួលបាននូវចំណេះដឹងបន្ថែមអំពីការប្រើឥណទានប្រកបដោយទំនួលខុសត្រូវ និងស្ថានភាព ឥណទាននៅកម្ពុជាសម្រាប់ឆ្នាំ២០២៤។
លោក លាង ដឺលុច គណៈកម្មាធិការនាយក នៃអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា វេទិកាពិភាក្សានេះជាការចាំបាច់ដែលក.អ.ក ធ្វើការជាមួយវិស័យហិរញ្ញវត្ថុដើម្បីឲ្យអ្នកសារព័ត៌មានមានចំណេះដឹងមូលដ្ឋានគ្រឹះដើម្បីមានគំនិតបង្កើតជាព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយលោកក៏លើកទឹកចិត្តដល់ឲ្យមានការបន្តធ្វើការទំនាក់ទំនងជាមួយគ្នាទាំងវិស័យហិរញ្ញវត្ថុក្តី សមាគមហិរញ្ញវត្ថុ ឬ CBC ក្តី ខណៈនេះជាមធ្យោបាយតែមួយដែលអាចឲ្យអ្នកសារព័ត៌មានបានចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ។
គួរឲ្យដឹងដែរថា តាមរយៈនៃកិច្ចពិភាក្សានេះអ្នកសារព័ត៌មានទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងនឹងសិទ្ធិរបស់អតិថិជន និងច្បាប់ដែលបានតម្រូវក្នុងការប្រើប្រាស់ប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានជាមួយលក្ខខណ្ឌសមស្របសម្រាប់ទាំងស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាការ ការពារសិទ្ធិរបស់អតិថិជនផ្ទាល់ខ្លួនពីហានិភ័យឥណទាន និងវិធីដោះស្រាយបញ្ហានៅពេលប្រវត្តិឥណទាន មានភាពមិនប្រក្រតីផងដែរ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង

យោបល់ទាំងអស់ (1)
អូនតា លេខកូដ63230368
· 03-27
👍👍
- 1
ទៅកាន់