
TNAOT News
· 03-26
ខេត្តកណ្ដាល ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)
#ខេត្តកណ្តាល# #បន្ទោបង់# #សង្គម# #ឯកឧត្តម គួច ចំរើន# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2757
ខេត្តកណ្ដាល អាចត្រូវបានចាត់ទុកជាខេត្តទីពីរ ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) បន្ទាប់ពីរាជធានីភ្នំពេញ ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងខិតខំជម្រុញនិងសហការជាមួយដៃគូរអភិវឌ្ឍន៍នានា ដើម្បីសម្រេចគោលដៅបណ្ដាខេត្តនានាទទួលបានជ័យលាភីជាខេត្ត ODF និង ODF+នាពេលខាងមុខ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើរបាយការណ៍អំពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលមានការរីកចម្រើន ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងខេត្ត ពោលគឺ សេវាផ្គត់ផ្គង់ទឹកស្អាតសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
លោកបានបន្ថែមថា ជាក់ស្តែងក្នុងឆ្នាំ២០២៤ ខេត្តកណ្តាលមានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ខ្នងផ្ទះ ដែលមានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ខ្នងផ្ទះ ក្នុងនោះ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ១០០% រួមមាន ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣%។
លោកបានបញ្ជាក់ថា ដោយឡែក ចំនួនក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០%, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០%, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកណ្ដាលសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ។
លោកបានបន្ថែមថា ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាលទ្ធផលខេត្តកណ្ដាលសម្រេចបាននូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។
លោកបានបញ្ជាក់ជូនថា បច្ចុប្បន្ន ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ហើយគិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%។
លោក ឆាត់ សុភាព នាយកអង្គការវ័តធឺអេត (Water Aid) បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការវ័តធឺអេត និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តកណ្ដាលជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នៅថ្ងៃនេះ។
សូមរំលឹកជូនផងដែរថា៖ ខេត្តកណ្ដាល ត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)នេះ គឺជាខេត្តទី២ហើយ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

យោបល់ទាំងអស់ (3)
អ៑ា សំណាង
· 03-27
🙏🙏🙏
កូដណែនាំមិត្ត 64951616
· 03-27
😊😊😊
អូនតា លេខកូដ63230368
· 03-26
🙏🙏🙏
- 1
ទៅកាន់