បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-26

ពិធីការនី សុភ័ក្រ្ត កុសុម៉ា ចូលពេទ្យភ្លាមៗក្រោយពុលអាហារមួយមុខនេះ

#Social Life# #តារាចម្រៀង# #ពុលអាហារ# #សុខភាព# #របបអាហារ#

2940

មុននេះបន្តិច ពិធីការនីវោស័ព្ទចាក់ទឹកមិនលិច អ្នកនាងសុភ័ក្រ្ត កុសុម៉ា បានសរសេនៅលើបណ្ដាញសង្គមហ្វេសបុករបស់ខ្លួននៅរសៀលថ្ងៃនេះថា “នាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញនាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោមហើយចូលចិត្តញាំក្តាមប្រៃក្រឡុកល្បី”។

អ្នកនាងសុភ័ក្រ្ត កុសុម៉ា បន្ថែមថាទៀតថា “ដោយសារតែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់ខ្ញុំបានទិញក្តាមប្រៃយកមកញាំជាមួយក្រុមការងារក្រុមតន្រ្តី ៤ម៉ោងក្រោយមក នាងខ្ញុំនឹងប្អូនៗក្រុមការងារប្រហែល៥នាក់ បានធ្វើទុក រាគក្អួតមិនក្រោម១០ដង វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលអោយចូលពេទ្យវេលាម៉ោង ៤ទាបភ្លឺ មូលហេតុគឺ ពុលក្តាម ដោយការលាងសម្អាតមិនបានល្អ ពួកខ្ញុំចូលពេទ្យដល់ទៅ២ដង ទើបមានអាការធូរសះស្បើយ”

យ៉ាងណាមិញ អ្នកនាងសុភ័ក្រ្ត កុសុម៉ា បានបានលើកឡើងថា ការផុសសំនេរនេះ គឺគ្រាន់តែចង់ឲ្យ ប្រជាពលរដដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់មុនញាំក្តាមប្រៃ ត្រូវពិនិត្យទៅលើអនាម័យអោយបានជាក់លាក់ ដើម្បីកុំឲ្យមានបញ្ហាដូចករណីខាងលើ ខណៈករណីនេះ គឺទៅពេទ្យទាន់ពេល មានលទ្ធភាពព្យាបាល ចុះបើមិនទាន់ ខ្វះថវិកា ឬមិនបានដឹងថាពុល អាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

អ្នកនាងសុភ័ក្រ្ត កុសុម៉ារៀបរាប់យ៉ាងដូច្នេះ៖ “សរុបមកនាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួនសូមពង្រឹងជាមួយគុណភាព អនាម័យជាមុនសិនមុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និងនាងខ្ញុំ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែរអ្នកជំងឺយ៉ាងដិតដល់”៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

លី ផានី

· 03-27

😍

  • 1
ទៅកាន់

ការណែនាំពិសេស