
TNAOT News
· 03-27
អស្ចារ្យមែន! វិញ្ញាសារប្រណាំសេះ នឹងដាក់ឲ្យចូលរួមប្រកួតរយៈពេល ៣ថ្ងៃក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ
#វិញ្ញាសារប្រណាំសេះ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត#
3238
ពិតជាអស្ចារ្យ និងកាន់តែពិសេសជាងឆ្នាំមុនៗ ខណៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះនឹងបន្ថែមវិញ្ញាសារថ្មីមួយទៀតគឺវិញ្ញាសារប្រណាំងសេះ សម្រាប់ឲ្យប្រជាពលរដ្ឋចូលរួមប្រកួតក្រៅពីវិញ្ញាសារប្រណាំងរទេះគោ និងក្របី។
តាមរយៈផេកផ្លូវការរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា កាលពីរសៀលម្សិលមិញ ក្រុមការងារប្រណាំងរទេះគោ និងក្របី នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានសហការជាមួយសហព័ន្ធសេះ និងម្ចាស់សេះដើម្បីរៀបចំប្រណាំងសាកល្បង ដោយជ្រើសរើស និងសម្រិតសម្រាំងយកពូជសេះណាដែលល្អៗ មានល្បឿនលឿន សម្រាប់ត្រៀមចូលរួមប្រកួតប្រណាំងលើវិញ្ញាសារថ្មី ពោលវិញ្ញាសារប្រណាំងសេះក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៥ នាពេលខាងមុខនេះ។
តាមប្រភពដដែលបានបញ្ជាក់ថា វិញ្ញាសារប្រណាំងរទេះគោ ក្របី និងសេះ នឹងប្រព្រឹត្តទៅនៅបរិវេណតំបន់អង្គរឃ្យូងយូរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ដើម្បីបង្កើនទស្សនីយភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគឺជាកម្មវិធីមួយដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា " ស.ស.យ.ក " ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ដើម្បីបង្ហាញទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះដ៏សម្បូរបែបរបស់ខ្មែរគ្រប់ទម្រង់និងកម្មវិធីកម្សាន្តជាច្រើនទៀតដើម្បីផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌អរូបី និងបេតិកភណ្ឌរូបី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនឹងរៀបចំរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

យោបល់ទាំងអស់ (0)