
TNAOT News
· 03-27
ក្រសួងបរិស្ថាន បង្ហាញថាត្រឹមរយៈពេល ៧ថ្ងៃ ករណីភ្លើងឆេះព្រៃនៅទូទាំងប្រទេសកម្ពុជាមានចំនួន ៦៤៧ករណី
#ភ្លើងឆេះព្រៃ# #សង្គម# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2773
នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថាមានករណីភ្លើងឆេះព្រៃចំនួន ៦៤៧ករណី ខណៈអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា អះអាងថាករណីភ្លើងឆេះព្រៃ នេះមិនបណ្ដាលឲ្យមានបញ្ហាជាតិពុលក្នុងបរិយាកាស ឬស្ថានភាពគុណភាពខ្យល់ធ្លាក់ចុះនោះទេ។
ឯកឧត្តម ខ្វៃ អាទិត្យា បានប្រាប់កាសែតខ្មែរថាមស៍ អោយដឹងកាលពីម្សិលមិញថា ការប្រែប្រួលគុណភាពខ្យល់មានការប្រែប្រួសខ្លះនៅរដូវប្រាំងរដូវក្ដៅមានសភាពហួតធ្វើឲ្យមានការឆេះ និងបញ្ចេញផ្សែងមួយចំនួនផងដែរ ប៉ុន្ដែក្រោយពីមានការត្រួតពិនិត្យការតាមដាន និងមានការផ្សព្វផ្សាយឲ្យទប់ស្កាត់ការដុតពីក្រសួងស្ថាប័នពាក់ព័ន្ធ សង្គេតឃើញថាការប្រែប្រួលគុណភាពខ្យល់មានការធូរស្បើយ ប៉ុន្ដែនូវក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគុណភាពខ្យល់មានការធ្លាក់ចុះ ជាក់ស្ដែងបើគិតត្រឹមរយៈពេល២៤ម៉ោង សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤១.០៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
-សន្ទស្សន៍គុណភាពខ្យល់ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តកែប និង ខេត្តព្រះសីហនុ
-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តតាកែវ
-ពណ៌លឿងៈ មានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប
លោកបានលើកឡើងយ៉ាងដូច្នេះថា “រហូតមកដល់ពេលនេះយើងនូវមិនទាន់ឃើញមានខេត្តផ្សេងៗស្ថិតក្នុងតំបន់សន្ទស្សន៍គុណភាពខ្យល់ អាក្រក់ពណ៌ទឹកក្រូច ឬពណ៌ក្រហម នោះទេ ដោយស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿង យើងអាចដំណើរចេញក្រៅប្រកបរបរបានធម្មតា”
ឯកឧត្តមបានបន្ថែមថា ក្រសួងបរិស្ថាននៅតែអំពាវនាវឲ្យប្រជាពលរដ្ឋតាមដានព័ត៌មានពីគុណភាពខ្យល់តាមវេបសាយរបស់ក្រសួង ជាមួយគ្នានេះសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឲ្យមានការដុត ឬបំភាយនូវផ្សែងផ្សេងៗធ្វើឲ្យគុណភាពខ្យល់មានការធ្លាក់ចុះ និងសូមតាមដានសុខភាពប្រសិនមានករណីសង្ស័យមានបញ្ហាសុខភាពបង្កឡើងដោយការធ្លាក់ចុះគុណភាពខ្យល់សូមទំនាក់ទំនងទៅជួបគ្រូពេទ្យផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 03-29
😲😲
អូនតា លេខកូដ63230368
· 03-28
😯😯
- 1
ទៅកាន់