
TNAOT News
· 03-27
រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យមានការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល ជួយដល់កសិករ
#NEW NEWS# #រដ្ឋមន្រ្តីកសិកម្ម# #សង្គម# #ទីផ្សារកសិផល# #ព័ត៌មានសង្គម#
2918
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាលនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ លោក ជឿ រតនា បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។
លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។
ដោយមើលឃើញពីសក្តានុពលសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
Peun Arth
· 03-28
🙄💪🏻💪🏻💪🏻
លី ផានី
· 03-28
😍
លី ផានី
· 03-28
😍
កូដណែនាំ 91815366
· 03-28
👌👌
អូនតា លេខកូដ63230368
· 03-27
👌👌
- 1
ទៅកាន់