
TNAOT News
· 03-27
នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ក្រោយបង្ករហិង្សាតាមទីសាធារណៈ
#NEW NEWS# #សង្គម# #ករណីហិង្សា# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#
2452
ក្មេងទំនើង២ក្រុម សរុបចំនួន០៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឃាត់ខ្លួន ក្រោយបង្ករភាពវិកវរ(ឈ្លោះគ្នាតាមបណ្តាញសង្គមTikTok) ជួបគ្នាចៃដន្យនៅតាមផ្លូវ បង្ករជាហិង្សារវាយគ្នាទៅវិញទៅមក នៅក្រោយពន្ធធនាគារខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឬស្សី រួមនឹង ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ស្រាវជ្រាវតាមនីតិវិធីជំនាញ រហូតឃាត់ខ្លួនបានយុវជនចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅវិញទៅមក(បង្កឡើងដោយក្មេងទំនើង) កើតហេតុថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៣០នាទី នៅចំណុច ផ្លូវបេតុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

យោបល់ទាំងអស់ (0)