
TNAOT News
· 03-27
អាជ្ញាធរ ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញា ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន
#ក្រសួងកសិកម្ម# #NEW NEWS# #សង្គម# #អភិបាលរង# #នេសាទខុសច្បាប់# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2108
អភិបាលរងខេត្តសៀមរាប បានណែនាំដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ និងងាកមកប្រើប្រាស់ឧបករណ៍ដែលស្របតាមច្បាប់កំណត់ ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍ ក៏ដូចជារក្សាបាននូវធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាបឱ្យបានគង់វង្សបន្ដទៅមុខ។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងវត្តមានថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជានេសាទជាច្រើននាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ។
លោក អ៊ឹង គឹមលាង បានលើកឡើងថា «អាជ្ញាធរមូលដ្ឋាន មិនចង់ឃើញប្រជាពលរដ្ឋរបស់ខ្លួនមានភាពលំបាកនោះទេ តែប្រសិនបើប្រជាពលរដ្ឋប្រព្រឹត្តិបទល្មើសខុសច្បាប់ នោះអាជ្ញាធរនឹងអនុវត្ដទៅតាមផ្លូវច្បាប់ដូចគ្នាដោយគ្មានការលើកលែងឡើយ»។
ស្របពេលដែល ឯកឧត្តម ប៉ែន ផល្លីកា មានបញ្ជាក់ថា «តាមការសង្កេតកន្លងមក ការនេសាទមានភាពមិនប្រក្រតីច្រើន ហើយប្រជានេសាទមួយចំនួនមិនបានគិតគូរពីធនធានធម្មជាតិឡើយ។ ដូច្នេះសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវកំណត់ឱ្យបាននូវមុខសញ្ញាជនល្មើសដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះសកម្មភាពនេះជាការបំផ្លាញធនធានធម្មជាតិមួយយ៉ាងធ្ងន់ធ្ងរ»។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយជាតិ ដើម្បីអភិរក្សធនធានធម្មជាតិ ធនធានជលផលនៅក្នុងបឹងទន្លេសាប។ ក្រៅពីការទទួលខុសត្រូវពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងទាំងអស់ ក៏មានតួនាទីក្នុងការជួយសហការទប់ស្កាត់បទល្មើសនេសាទ បង្ក្រាបបទល្មើសជលផល និងជួយផ្សព្វផ្សាយពីច្បាប់ស្ដីពីជលផល ដើម្បីឱ្យប្រជានេសាទយើងទទួលបានផល និងជួយអភិរក្សធនធានធម្មជាតិសម្រាប់ទៅថ្ងៃអនាគតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ទន្លេលឿងសម្រេចបាននូវការមិនដាច់លំហូរទឹករយៈពេល២៥ឆ្នាំជាប់ៗគ្នា

សមាជិកលោកស្រី Huang Xiaojuan៖ បំផុសគំនិតកំណែទម្រង់អប់រំនិងតុល្យភាពធនធានទីក្រុងនិងជនបទ

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· 03-29
👍👍
អូនតា លេខកូដ63230368
· 03-28
👍👍
- 1
ទៅកាន់