
TNAOT News
· 03-27
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
#ខេត្ដកំពង់ចាម# #បណ្តុំព័ត៌មានថ្មីៗ# #បុណ្យទន្លេ# #វិញ្ញាសារប្រណាំសេះ# #សង្គម# #ព័ត៌មានសង្គម#
2003
១.អភិបាលខេត្ដកំពង់ចាម បញ្ចប់មុខតំណែងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកកងមាស ក្រោយយកប្រាក់ពីពលរដ្ឋជាថ្នូរកែសំបុត្រកំណើត
អភិបាលខេត្ដកំពង់ចាម ណែនាំដល់អភិបាលស្រុកកងមាស រៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ដ្រីសាលាស្រុកកងមាស។
២.វត្ថុបុរាណខ្មែរចំនួន២ ក្នុងរចនាបទបាភួន សតវត្សរ៍ទី១១ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ
វត្ថុបុរាណខ្មែរទាំងពីរ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ។
៣.អស្ចារ្យមែន! វិញ្ញាសារប្រណាំសេះ នឹងដាក់ឲ្យចូលរួមប្រកួតរយៈពេល ៣ថ្ងៃក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំនេះ
ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះនឹងបន្ថែមវិញ្ញាសារថ្មីមួយទៀត គឺវិញ្ញាសារប្រណាំងសេះ សម្រាប់ឲ្យប្រជាពលរដ្ឋចូលរួមប្រកួត ក្រៅពីវិញ្ញាសារប្រណាំងរទេះគោ និងក្របី។
៤.ក្រោយប្រារព្ធពិធីបុណ្យទន្លេដោយជោគជ័យ ខេត្តតាកែវនឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅសួនច្បារមាត់បឹងតាកែវ
បន្ទាប់ពីរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ប្រកបដោយជោគជ័យ នៅពេលនេះរដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីបន្តទៀតដែលនឹងកក្រើក ប្លែកជាងឆ្នាំមុនៗ។
៥.ថៃប្រកាសផ្តល់ប្រាក់លើកទឹកចិត្តដល់អ្នកផ្តល់ព័ត៌មានពីបុគ្គលណាដែលប្រើប្រាស់ និងលក់ដូរបារីអេឡិចត្រូនិច
ការិយាល័យនាយករដ្ឋមន្រ្ដីថៃបាននិយាយថា អ្នកដែលផ្តល់ព័ត៌មានអំពីអ្នកលក់ ឬអ្នកប្រើប្រាស់បារីអេឡិចត្រូនិចនឹងទទួលបានប្រាក់លើកទឹកចិត្ត ៦០% នៃថ្លៃផាកពិន័យ ។
៦.ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង បណ្ដាលឱ្យមនុស្សស្លាប់បានកើនដល់២៦នាក់ រួមទាំងអ្នកបើកយន្តហោះម្នាក់ ក្រោយធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ
ក្រុមមន្ត្រីបាននិយាយថា មនុស្សស្លាប់បានកើនឡើងដល់ទៅ ២៦នាក់រួមទាំងអ្នកបើកយន្តហោះម្នាក់ បំផ្លាញសំណង់ជាង៣០០ខ្នង និងបង្ខំឲ្យអ្នកស្រុក ២៨,៨០០នាក់ជម្លៀសចេញ។
៧.រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យមានការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល ជួយដល់កសិករ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
៨.អាជ្ញាធរ ជំរុញឱ្យសមត្ថកិច្ចកំណត់ឱ្យបាននូវមុខសញ្ញា ប្រើប្រាស់ឧបករណ៍ខុសច្បាប់ក្នុងមូលដ្ឋានខ្លួន
អភិបាលរងខេត្តសៀមរាប បានណែនាំដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ និងងាកមកប្រើប្រាស់ឧបករណ៍ដែលស្របតាមច្បាប់កំណត់ ដើម្បីកុំឱ្យខាតបង់ផលប្រយោជន៍ ក៏ដូចជារក្សាបាននូវធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាបឱ្យបានគង់វង្សបន្ដទៅមុខ។
៩.រដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យមានការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល ជួយដល់កសិករ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
១០.ជើងហោះហើរ AirAsia ធ្វើការចុះចតជាបន្ទាន់ដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur 2 ក្រោយមានអគ្គិភ័យឆេះម៉ាស៊ីន
ជើងហោះហើរ AirAsia ធ្វើដំណើរឆ្ពោះទៅទីក្រុង Shenzhen ប្រទេសចិន ត្រូវត្រឡប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur 2 ភ្លាមៗបន្ទាប់ពីហោះឡើង ដោយសារតែមានភ្លើងឆេះម៉ាស៊ីន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

៦កន្លែងដែលអ្នកមិនគួររំលងពេលបានទៅលេងខេត្តបាត់ដំបងប្រចាំឆ្នាំ២០២៤

យោបល់ទាំងអស់ (2)
Yern
· 03-29
t
អូនតា លេខកូដ63230368
· 03-28
😍😍😍
- 1
ទៅកាន់