បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-28

ប៉ូលិសថៃតាមប្រមាញ់បុរសជនជាតិសិង្ហបុរីម្នាក់ ក្រោយប្រទះឃើញមិត្តស្រីស្លាប់ក្នុងខុនដូក្នុងទីក្រុងបាងកក

#ខុនដូ# #មិត្តស្រី# #NEW NEWS# #ប៉ូលិសថៃ# #ព័ត៌មាន# #ទីក្រុងបាងកក# #ព័ត៍មានអន្តរជាតិ#

3968


ការិយាល័យប៉ូលិស Metropolitan (MPB) កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញព័ត៌មានលម្អិតនៃការស៊ើបអង្កេតរបស់ពួកគេលើករណីឃាតកម្មលើស្ត្រីជនជាតិថៃម្នាក់នៅខុនដូមួយនៅ Sukhumvit Soi 39 ក្នុងសង្កាត់ Watthana ទីក្រុងបាងកក។

ដីការចាប់ខ្លួនបុរសជនជាតិសិង្ហបុរីម្នាក់គឺលោក Daniel Benjamin Goh Wei-En អាយុ ៣២ ឆ្នាំបន្ទាប់ពីគេរកឃើញសាកសពរបស់មិត្តស្រីអាយុ ៣០ ឆ្នាំរបស់គាត់ឈ្មោះ Phraophilas រុំក្នុងភួយនិងកម្រាលពូកដែលប្រឡាក់ឈាមនៅក្នុងបន្ទប់ទឹកនៃបន្ទប់នៅជាន់ទី ២២ ។

មិត្តភ័ក្តិរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា នាងមិនអាចទាក់ទង Phraophilas ចាប់តាំងពីថ្ងៃច័ន្ទមកម្លេះ។ បន្ទាប់មក នាងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ថោងឡោ ហើយសុំឱ្យអ្នកគ្រប់គ្រងអគារបើកបន្ទប់។

ក្រោយពីឆែកឆេរបន្ទប់រួច សមត្ថកិច្ចក៏បានរកឃើញ នាឡិកាទំនើប និងកាបូបដៃរបស់ជនរងគ្រោះបានបាត់ ។មិត្តភក្តិជនរងគ្រោះបាននិយាយថា អ្នកស្លាប់មានមិត្តប្រុសឈ្មោះ Daniel Benjamin Goh Wei-En អាយុ៣២ឆ្នាំ សញ្ជាតិសិង្ហបុរី។ នាងបានបន្ថែមថា គូស្នេហ៍មួយគូរនេះតែងឈ្លោះគ្នាជាញឹកញាប់ ដែលពេលខ្លះបានប្រើអំពើហិង្សាលើរាងកាយទៀតផង។

វីដេអូ CCTV បានបង្ហាញឱ្យឃើញថា Phraophilas ត្រូវបានគេឃើញជាមួយ Daniel ជាលើកចុងក្រោយនៅម៉ោងប្រហែល ៩៖១៧ យប់ថ្ងៃអាទិត្យ (២៣ មីនា) នៅពេលដែលពួកគេចូលទៅក្នុងជណ្តើរយន្តឆ្ពោះទៅបន្ទប់ជាមួយគ្នា។

Daniel ត្រូវបានគេមើលឃើញថាបានចាកចេញពីខុនដូនៅម៉ោង ៣៖១៧រសៀលថ្ងៃអង្គារ (២៥ មីនា) ជាមួយនឹងវ៉ាលីមួយចំនួនមុនពេលចេញទៅដោយជិះរថយន្តម៉ាក Mercedes ពណ៌ខ្មៅ។ 

ប៉ូលិសបានបញ្ជូនសាកសពរបស់ Phraophilas ទៅធ្វើកោសល្យវិច័យ ដើម្បីកំណត់មូលហេតុនៃការស្លាប់។ ប៉ូលិសកំពុងធ្វើការតាមចាប់ជនសង្ស័យឲ្យបានលឿនតាមដែលអាចធ្វើបាន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍។

 ប៉ូលិសបាននិយាយថា ជម្លោះផ្ទាល់ខ្លួនអាចជាហេតុផលនៃការសម្លាប់ ហើយបច្ចុប្បន្ននេះមិនមានភស្តុតាងដែលជនសង្ស័យបានចាកចេញពីប្រទេសនោះទេ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 03-29

,👌👌

អូនតា លេខកូដ63230368

· 03-28

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស