បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-28

អាជ្ញាធរ​​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់ និង​វ៉ែនតា​ការពារ ខណៈភ្នំភ្លើង​ Ibu របស់​ឥណ្ឌូណេស៊ី​បាន​ផ្ទុះ​ឡើង​ជា​ថ្មី កម្អែ​ក្តៅ និង​ផ្សែង​ហក់​ឡើងរាប់សិបម៉ែត្រទៅលើមេឃ

#ឥណ្ឌូណេស៊ី​# #ផ្ទុះភ្នំភ្លើង# #NEW NEWS# #ព័ត៌មាន# #អាជ្ញាធរ​# #ព័ត៍មានអន្តរជាតិ#

2764

មន្ត្រីម្នាក់បាននិយាយថា ភ្នំភ្លើង Ibu នៅភាគខាងជើង Maluku បានផ្ទុះឡើងកាលពីថ្ងៃពុធដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផ្សែង និងផេះកម្ពស់ ១,០០០ម៉ែត្រទៅលើមេឃ។ ភ្នំភ្លើងដែលស្ថិតនៅលើកោះ Halmahera បានផ្ទុះឡើងនៅម៉ោង ៩៖៤៥ នាទីយប់ ម៉ោងនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយបញ្ចេញកម្អែភ្នំភ្លើងក្តៅ ៣០០ ម៉ែត្រពីលើកំពូលភ្នំ។

 

មន្ត្រីម្នាក់នៅប៉ុស្តិ៍ត្រួតពិនិត្យភ្នំភ្លើង Ibu បាននិយាយថា ភ្នំភ្លើងនេះក៏បានបញ្ចេញផេះពណ៌ប្រផេះក្រាស់ដែលធ្វើដំណើរឆ្ពោះទៅទិសខាងកើត និងឈានដល់កម្ពស់ ២,៣០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ លោក​បាន​និយាយ​ថា សំឡេង​នៃ​ការ​ផ្ទុះ​នេះ​ត្រូវ​បាន​ឮ​នៅ​ប៉ុស្តិ៍​សង្កេត​ការណ៍​ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ Gam Ici ចម្ងាយ​ប្រហែល ៩ គីឡូម៉ែត្រ​ពី​ភ្នំភ្លើង។

 

រហូតមកដល់ពេលនេះនៅមិន​ទាន់​មាន​បញ្ជា​ជម្លៀស​ថ្មី​ទេ ប៉ុន្តែ​ភ្ញៀវ​និង​អ្នក​ភូមិ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ចាក​ចេញ​ពី​តំបន់​ពី​៤​ទៅ​៥​គីឡូម៉ែត្រ​ពី​កំពូល​ភ្នំ។ អាជ្ញាធរ​ក៏​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​មុខ និង​វ៉ែនតា​ការពារ​​ផេះ​ភ្នំភ្លើងក្នុង​ករណី​មាន​ភ្លៀង​ធ្លាក់ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)