បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-28

ភាពយន្តគំនូរជីវចល ណាចាII (Ne Zha 2) កំពុងពេញនិយមបំផុតក្នុងពិភពលោក រួមទាំងនៅកម្ពុជាផងដែរ

#Social Life# #សង្គម# #ព័ត៌មានសង្គម#

2462

ភាពយន្តគំនូរជីវចលណាចា ២ (Ne Zha 2) បានកំពុងចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសកម្ពុជាហើយ ដោយរោងភាពយន្ត Legend Cinema កំពុងទទួលបានការគាំទ្រពីទស្សនិកជាច្រើនចាប់តាំងពីថ្ងៃចាក់បញ្ចាំងដំបូង។

នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មាន TNAOT បានដឹកនាំក្រុមការងារជិត៨០នាក់ ដើម្បីទៅទស្សនាភាពយន្តគំនូរជីវចល Ne Zha 2 យ៉ាងណាមិញ គេសង្កេតឃើញថា គំនូរជីវចលនេះ ហាក់ស្រូបទាញអ្នកទស្សនាពេញរោងភាពយន្ត Legend Cinema កាន់តែច្រើនឡើង បើទោះបីជាបានចាក់បញ្ចាំងប្រមាណ៤ថ្ងៃកន្លងមកហើយ។

លោក វាសនា ដែលជាអ្នកគាំទ្រភាពយន្តគំនូជីវចលណាចា២ បានលើកឡើងថា លោកពិតជាពេញចិត្តខ្លាំងចំពោះភាពយន្តគំនូរជីវចលណាចា២នេះ បន្ទាប់ពីបានទស្សនានៅវគ្គទី១ និងបានមើលការ Review ពីអ្នកដែលបានទស្សនារួចបានផ្តល់ពិន្ទុខ្ពស់ចំពោះរឿងមួយនេះទាំងសាច់រឿង និងប្លង់ថតផ្សេងៗ។

លោកបានលើកឡើងថា៖«Trailer វគ្គ២នេះមានការទាក់ទាញធ្វើឲ្យដាច់ខាតត្រូវតែមកមើល ហើយមានការReviewជាច្រើនសម្រាប់វគ្គ២នេះគឺថាមានការ Rate ខ្ពស់ៗ [….] និយាយទៅគឺសង្ឃឹមមថាRateខ្ពស់ណាស់ ដឹងតែអត់ខកចិត្តនឹងមើលនេះទេ»។

ភាពយន្តគំនូរជីវចល ណាចា ២ (Ne Zha 2) ដែលផលិតដោយប្រទេសចិន បាននិងកំពុងចាក់បញ្ចាំង នៅទូទាំងពិភពលោក និងជាភាពយន្តអាស៊ីតែមួយគត់ក្នុងកំពូលភាពយន្តទាំង ១០ ដែលរកចំណូលបានខ្ពស់បំផុតនៅទូទាំងពិភពលោក ខណៈការចំណាយថ្លៃផលិតតែ ៨០លានដុល្លារ គិតត្រឹមតែបីថ្ងៃបន្ទាប់ពីការចាក់ផ្សាយរឿងណាចាវគ្គ២នេះ ប្រាក់ចំណូលពីអ្នកទស្សនាបានប្រមាណ ១៥០លានដុល្លារ។

ភាពយន្តគំនូរជីវចល "Ne Zha 2" បានក្លាយជាភាពយន្តរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន និងពិភពលោកជាច្រើនទៀត។

ចំពោះតួអង្គ Nezha និង Aobing ភាពយន្តគំនូរជីវចលនេះវិញ គឺបានភ្ជាប់ជាមួយ «តម្លៃយុវវ័យសម័យបច្ចុប្បន្ន» ខណៈក្នុងសាច់រឿងនេះបានបង្ហាញពីស្មារតីអង់អាចក្លាហានដែលតួអង្គប្តេជ្ញាការពារស្រុកកំណើត មនោសញ្ចេតនាគ្រួសារ និងចំណងមិត្តភាព បើទោះបីជាឋិតក្នុងឋានៈផ្សេងគ្នាក្តី ដែលធ្វើឱ្យទស្សនិកជនរំភើបចិត្តយ៉ាងខ្លាំងអំឡុងពេលទស្សនាទាំងការរន្ធត់ ងឿងឆ្ងល់ លាយឡំនឹងទឹកភ្នែក តាមដានយ៉ាងជក់ចិត្ត។

ចំពោះអ្នកដែលបានទស្សនារួចមកហើយបានវាយតម្លៃចំពោះសាច់រឿង "Ne Zha 2" ថាពិតជាល្អមើលគ្រប់ឈុតឆាកបើទោះជាក្នុងទម្រង់ជាភាពយន្តគំនូរជីវចល ពិសេសឈុតឆាកចុងក្រោយសង្គ្រាមរវាងទ័ពទេវតា និងទ័ពបិសាច ហើយបានផ្តល់ការណែនាំឲ្យចូលរួមទស្សនាគ្រប់ៗគ្នា។

ប្រសិនបើចង់ដឹងថាសាច់រឿងណាចា ឬ Ne Zha 2 ជក់ចិត្ត ដឹតអារម្មណ៍យ៉ាងណា អ្នកទស្សនាអាចទៅរោងភាពយន្ត Legend Cinema ដែលខ្សែរភាពយន្តជីវចលមួយនេះ គឺកំពុងចាក់បញ្ចាំង ក្នុងទម្រង់ជា 2D/3D ហើយមានចាក់បញ្ចាំងជាសំឡេងដើម និងបញ្ចូលសំឡេងខ្មែរថែមទៀតផង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 03-29

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស