
TNAOT News
· 03-28
ក្រសួង ណែនាំឲ្យប្រតិបត្តិការទេសចរណ៍ពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានល្អ នាឳកាសបុណ្យចូលឆ្នាំខ្មែរ
#អ្នកទេសចរណ៍# #សេវាកម្ម# #NEW NEWS# #សង្គម# #ក្រសួង# #ព័ត៌មានសង្គម# #បុណ្យចូលឆ្នាំខ្មែរ#
2608
ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងស្របតាមគុណតម្លៃនៃវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ កម្ពុជា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ រយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ ធ្វើការណែនាំដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ដូចតទៅ៖ ១. ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណ្ឌភាពនៅតាមមូលដ្ឋានអាជីវកម្ម។ ២. ត្រូវរៀបចំតុបតែងលម្អអំពូលភ្លើងបំភ្លឺ និងដាក់បង្ហាញទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅផ្នែក ខាងក្រៅទីតាំងអាជីវកម្ម។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គទាំងបីស្របតាមការណែនាំរបស់ក្រសួងព្រះបរមរាជវាំង។
៣. រាល់ការរៀបចំតុបតែងលម្អទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅទីតាំងអាជីវកម្មរបស់ប្រតិបត្តិករទេសចរណ៍ សូមបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្ត ដោយមិនឱ្យប្រាសចាក ពីប្រពៃណីទំនៀមទម្លាប់ខ្មែរ។, ៤. ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទទួលសេវាកម្មអាជីវកម្ម របស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្តែតបណ្តោយឱ្យមានការចតទោចក្រយានយន្ត និងយានយន្ត ដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
៥. ត្រូវបង្ហាញផលិតផល ឬសេវាកម្មអាជីវកម្មជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ចាក់តម្លៃនិង លក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋានដល់ភ្ញៀវក្នុងការពិចារណា ជ្រើសរើសទិញផលិតផលទេសចរណ៍ ឬប្រើប្រាស់សេវាកម្មទេសចរណ៍។, ៦. ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានល្អប្រសើរ។ ៧. ត្រូវក្រើនរំលឹកអំពីសីលធម៌ សុជីវធម៌ និងបណ្តុះបណ្តាលបុគ្គលិកអំពីការទទួលបដិសណ្ឋារកិច្ច និង ជំនាញដែលចាំបាច់ពាក់ព័ន្ធនឹងអាជីវកម្មសេវាកម្មទេសចរណ៍ ព្រមទាំងរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋាន។, ត្រឹមត្រូវទៅតាមផ្នែកនីមួយៗ ពិសេសស្នើសុំឱ្យបញ្ចូលលក្ខណៈជាខ្មែរ។
៨. ត្រូវយកចិត្តទុកដាក់ចំពោះការរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបានញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។ សូមបែងចែករវាងបន្ទប់ទឹក ប្រុស-ស្រី និងរក្សាឱ្យមានសុវត្ថិភាព។, ៩. ត្រូវយកចិត្តទុកដាក់ និងចូលរួមទាក់ទាញភ្ញៀវជាតិ-អន្តរជាតិចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវ យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គា្នដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។, ១០. ត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ទទួលបានសេចក្ដីណែនាំនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវ ចូលរួមសហការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយការទទួល ខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

យោបល់ទាំងអស់ (4)
លី ផានី
· 03-30
😍
កូដណែនាំ 91815366
· 03-29
👍👍
មិត្ត1000322271
· 03-29
😍
អូនតា លេខកូដ63230368
· 03-29
👍👍👍
- 1
ទៅកាន់