
TNAOT News
· 03-28
រដ្ឋមន្ត្រីក្រសួងការងារ៖ ILO-BFC ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក និងអ្នកបញ្ជាទិញ
#ក្រសួងការងារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2600
រដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ ចាត់ទុកកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ។
ក្នុងជំនួបជាមួយគណៈប្រតិភូ ILO-BFC នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ដោយសាររបាយការណ៍ និងការវាយតម្លៃចេញពីកម្មវិធីនេះគឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ហេង សួរ ក៏បានលើកឡើងថា ការអនុវត្តការងារនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) មិនត្រឹមតែជំរុញស្តង់ដាការងារនៅកម្ពុជា អនុលោមតាមស្តង់ដារបស់អង្គការអន្តរជាតិខាងការងារប៉ុណ្ណោះទេ តែក៏ទទួលបានការទទួលស្គាល់ និងការទុកចិត្តពីភាគីនិយោជក ភាគីនិយោជិត និងជាគំរូដ៏សំខាន់មួយសម្រាប់អធិការកិច្ចការងាររបស់កម្ពុជា ផងដែរ។
ជាការឆ្លើយតប គណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរជាសកល (Better Work Global) នៃអង្គការអន្តរជាតិខាងការងារ ម្ចាស់ជំនួយ និងតំណាងស្ថានទូត បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

យោបល់ទាំងអស់ (1)
កូដណែនាំ 91815366
· 03-29
👍👍
- 1
ទៅកាន់