
TNAOT News
· 03-28
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅភ្នំពេញ និងក្រុងព្រះសីហនុ
#គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ# #សង្គម# #ការញ្ជួយដី# #DEVELOPING NEWS# #ព័ត៌មានសង្គម#
3015
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលសង្ស័យថាជះឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ លោក គន់ គីម បានអះអាងថា មន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់នៅប្រទេសជិតខាង។
យ៉ាងណាមិញ បន្ទាប់ពីមាករណីគ្រោះរញ្ជួយដីកម្រិតគ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័នៅប្រទេសមីយ៉ាន់ម៉ានាប៉ុន្មានម៉ោងមកនេះ នៅប្រទេសកម្ពុជា គេសង្កេតឃើញថាតំបន់មួយចំនួននៅរាធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនមានការង្គើរបន្តិបន្តួច ខណៈគេមានកម្មករ និងបុគ្គលិកក្រុមហ៊ុនបានចេញមកក្រៅដើម្បីបង្ការហានិភ័យណាមួយកើតឡើងជាយថាហេតុ។
ទន្ទឹមនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។
ព័ត៌មានបឋម គិតត្រឹមម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។
ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក និងស្នើឲ្យបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។
គួរឲ្យដឹងដែរថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បរិយាកាសព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាពោរពេញកណ្តាលទីក្រុងបាងកក

តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

យោបល់ទាំងអស់ (0)