បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

ករណីរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ បណ្តាលឱ្យរង្គើសាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋមួយចំនួននូវស្រុកសូទ្រនិគម

#មណ្ឌលសុខភាព​# #NEW NEWS# #រញ្ជួយដី# #គ្រោះធម្មជាតិ# #សង្គម# #វត្តអារាម# #សាលារៀន# #ព័ត៌មានសង្គម#

2977

លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបានដឹកនាំក្រុមការងារចុះពិនិត្យហេតុការណ៍រញ្ជួយបណ្តាលឱ្យរង្គើសាលារៀន មណ្ឌល សុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋ ប្រហែល ២០ វិនាទី នៅរសៀលម៉ោង ១៣៖៣៥នាទី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេស មីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាម។ លោកអភិបាលស្រុក បានបញ្ជាក់ថា ក្រោយមានហេតុការណ៍រង្គើកើតឡើង នៅតាមសាលាមត្តេយ្យសិក្សា និងបឋមសិក្សាក្នុងឃុំកំពង់ឃ្លាំង អាណាព្យាបាល និងឪពុកម្តាយសិស្ស បានមកយកកូនចេញពីសាលារៀនជាបន្តបន្ទាប់ ដែលក្នុងកំឡុងពេលនោះ គណៈគ្រប់គ្រងសាលា បានអនុញ្ញាតឱ្យសិស្សចេញទៅផ្ទះទាំងអស់ ក្នុងនោះមត្តេយ្យសិក្សា ២ថ្នាក់ ស្មើនឹងសិស្ស ៤៥ នាក់ ស្រី ៣២ នាក់ បឋមសិក្សា ១៩ ថ្នាក់ ស្មើនឹងសិស្ស ៦៦៧ នាក់ ស្រី ៣៤២ នាក់។

ជាមួយគ្នានេះ រដ្ឋបាលស្រុក បានណែនាំឱ្យឃុំ ភូមិទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន សភាពការណ៍នេះបន្តទៀត ដោយត្រូវស្តាប់នូវព័ត៌មានពីករណីរញ្ជួយដី ដែលបាននឹងកំពុងកើតឡើងនៅប្រទេសជិតខាង ដោយត្រូវរាយការណ៍ភ្លាមៗ ករណីមានហេតុការណ៍ជាយថាហេតុណាមួយកើតឡើងក្នុង ភូមិសាស្ត្រឃុំនៃស្រុកសូទ្រនិគម ពិសេសឃុំកំពង់ឃ្លាំង ដែលបានកើតហេតុរង្គើរនេះឡើងផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 03-30

🙏🙏🙏

អូនតា លេខកូដ63230368

· 03-29

🙏🙏🙏

  • 1
ទៅកាន់

ការណែនាំពិសេស