បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

ក្រសួងការងារ ត្រៀមលក្ខណៈជាស្រេចជួយពលករខ្មែរនៅប្រទេសថៃ ឱ្យបានទាន់ពេលវេលា

#ក្រសួងការងារ# #ប្រទេសថៃ# #NEW NEWS# #ពលករខ្មែរ# #គ្រោះធម្មជាតិ# #សង្គម# #ព័ត៌មានសង្គម#

3197

នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តដឹកនាំប្រជុំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីតាមដាន និងដោះស្រាយផលប៉ះពាល់ដែលអាចកើតមានឡើងដោយគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តប្រមូលព័ត៌មាន ពីអនុព័ន្ធការងារប្រចាំប្រទេសថៃ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អគ្គនាយកដ្ឋានការងារ អាជ្ញាធរមានសមត្ថកិច្ចថៃ ទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ សហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានព័ត៌មាន វាយតម្លៃស្ថានការណ៍ និងត្រៀមអន្តរាគមន៍ ដោះស្រាយ ឱ្យបានទាន់ពេលវេលា និងផ្តល់ការគាំពារជូនបងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ។

ដោយនៅព្រឹកនេះ ក្រុមការងារអនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តចុះតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅមានហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសថៃ បង្កឲ្យអគារខ្ពស់ៗមួយចំនួនត្រូវបាក់រលំ និងរងការខូចខាត​ ខណៈរបាយការណ៍បឋមបានឲ្យដឹងថានៅទីក្រុងបាងកក មានមនុស្ស ៨នាក់បានស្លាប់ និង១០១នាក់ទៀតបានបាត់ខ្លួន ក្រោមគំនរបាក់បែកនៃអគារដែលបានបាក់រលំផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (4)

អូនតា លេខកូដ63230368

· 03-30

👌👌

Lee1000326488

· 03-30

👍👍

មិត្ត1000326549

· 03-29

🙂

កូដណែនាំ 91815366

· 03-29

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស