
TNAOT News
· 03-29
សម្តេចធិបតី ចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ដែលបានសម្លាប់មនុស្សអស់រាប់រយនាក់
#សម្តេចធិបតី ហ៊ុន ម៉ាណែត# #ប្រទេសថៃ# #NEW NEWS# #គ្រោះធម្មជាតិ# #សង្គម# #ព័ត៌មានសង្គម# #មីយ៉ាន់ម៉ា#
2717
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា «ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនងជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើងបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗ»។
សម្តេចធិបតី ក៏បានបន្តយកចិត្តទុកដាក់ដល់ សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ សូមទាក់ទងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសនីមួយៗ។ ហើយសម្តេចធិបតី ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តី សុខនិងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍នាព្រឹកថ្ងៃទី២៩ ខែមីនា របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានសម្លាប់មនុស្សប្រមាណ ១៤៤ នាក់និង ៧៣២នាក់រងរបួស ខណៈនៅប្រទេសថៃ តួលេងអ្នកស្លាប់បានកើនឡើងដល់ ១០នាក់ហើយ ក្នុងនោះ ១៦នាក់រងរបួស និង ១០១នាក់ទៀតនៅកំពុងបាត់ខ្លួនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

អាថ៌កំបាំងទាំង៣យ៉ាងដែលត្រូវរៀន «ចិញ្ចឹមមុខ ចិញ្ចឹមមាត់ ចិញ្ចឹមចិត្ត» អាចនាំសំណាងមកក្នុងជីវិត

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

យោបល់ទាំងអស់ (0)