
TNAOT News
· 03-29
ចិនសម្តែងការសោកស្ដាយចំពោះការខូចខាតដ៏ធំមិនធ្លាប់មាន និងបានបញ្ជូនអ្នកជួយសង្គ្រោះចំនួន ៨២នាក់ទៅមីយ៉ាន់ម៉ាដែលរងគ្រោះដោយការរញ្ជួយដី
#ប្រទេសចិន# #ព័ត៌មាន# #ការរញ្ជួយដី# #DEVELOPING NEWS# #ប្រទេសមីយ៉ាន់ម៉ា# #ព័ត៍មានអន្តរជាតិ#
3287
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសាររំលែកទុក្ខដល់ប្រមុខរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រ ខណៈតួលេខមនុស្សស្លាប់បានកើនឡើងដល់១០០២នាក់ និងរបួស២៣៧៦នាក់ ក្នុងរយៈពេលជិត២៤ម៉ោងចាប់តាំងពីរញ្ជួយដីកម្លាំង៧.៧រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងប្រទេសថៃដែលជាអ្នកជិតខាង។
លោក Xi បានសម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញនេះ ហើយបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយចាំបាច់ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រប្រជាជននៅក្នុងតំបន់ដែលរងផលប៉ះពាល់នៅក្នុងសាររំលែកទុក្ខរបស់លោកទៅកាន់ប្រមុខរបបយោធា Min Aung Hlaing នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV។
គ្រោះរញ្ជួយដីនេះបានបំផ្លាញអគារ ស្ពានបាក់ស្រុត និងផ្លូវថ្នល់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលត្រូវបានរាយការណ៍នៅក្នុងទីក្រុងធំទីពីរគឺ Mandalay ។ ក្រសួងគ្រប់គ្រងគ្រាអាសន្នរបស់ចិនបាននិយាយថា ប្រទេសចិនបានបញ្ជូនក្រុមអ្នកជួយសង្គ្រោះចំនួន ៨២ នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ បន្ទាប់ពីលោក Min Aung Hlaing បានចេញសេចក្តីអំពាវនាវដ៏កម្រមួយសម្រាប់ជំនួយអន្តរជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

សេចក្ដីទុក្ខក្នុងជីវិតមាន ៣ យ៉ាង ដែលមនុស្សគ្រប់គ្នាសុទ្ធតែត្រូវជួបប្រទះ មិនអាចគេចវេសបានឡើយ

ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ

យោបល់ទាំងអស់ (0)