បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-29

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥

#ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #ព្រះមហាក្សត្រ# #រញ្ជួយដី# #សង្គម# #ព័ត៌មានសង្គម#

4441

១. ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរ ត្រូវបានលើកពេលទៅថ្ងៃទី១៣-១៤ ខែមេសាវិញ

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្តូរពេលវេលាព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលគ្រោងនឹងប្រារព្ធឡើងនៅ ថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ មកថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងដែលចេញដោយ គណកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

២. សម្តេចធិបតី ចូលរួមរំលែកទុក្ខដល់គ្រួសាររងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ដែលបានសម្លាប់មនុស្សអស់រាប់រយនាក់

សម្តេចធិបតី ហ៊ុន​​​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

៣. សាហាវដូចលេងហ្គេម! ករណីភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿនផ្អើលពេញបណ្ដាញសង្គម ពេលនេះដឹងកាពិតហើយ

កម្លាំងនគរបាលបង្ក្រាបបានជនសង្ស័យម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធករណីប្លន់ភ្ជង់ប្លន់រថយន្តអ្នកដំណើរតាមផ្លូវល្បឿនលឿន នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ។

៤. ប្រធានាធិបតីអាម៉េរិក លោក Donald Trump ថា សហរដ្ឋអាមេរិកនឹងជួយបន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

ប្រធានាធិបតី Donald Trump នៅថ្ងៃសុក្រ ទី២៨ ខែមីនា បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសនេះរងគ្រោះដោយការរញ្ជួយដីដ៏ធំមួយ និងមានការអង្វរសុំជំនួយដ៏កម្រដោយរបបយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

៥. មកទល់និងពេលនេះ ការរញ្ជួយដីដ៏ខ្លាំងក្លាបានសម្លាប់មនុស្សជាង១៥០នាក់ និងរបួសជាង៨០០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ

យោងតាមរបាយការណ៍នាព្រឹកនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សប្រមាណ ១៤៤ នាក់និង ៧៣២នាក់រងរបួសដោយសារគ្រោះមហន្តរាយនេះ ក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដោយបានបំផ្លិចបំផ្លាញអគារ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ រួមទាំងអគារខ្ពស់ដែលកំពុងសាងសង់នៅក្នុងប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាមផងដែរ។

៦. កាកបាទក្រហមសិង្ហបុរី សន្យាផ្តល់ប្រាក់ចំនួន ១៥០,០០០ ដុល្លារសិង្ហបុរី ដល់ប្រទេសមីយ៉ាន់ម៉ា និងថៃ ដើម្បីជួយសង្គ្រោះជនរងគ្រោះរដោយរញ្ជួយដី

កាកបាទក្រហមសិង្ហបុរី (SRC) ប្តេជ្ញាផ្តល់ប្រាក់ចំនួន ១៥០,០០០ ដុល្លារសិង្ហបុរី (១១១,៨៥០ ដុល្លារអាម៉េរិក) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ទាន់នៃគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។

៧. ចិនសម្តែងការសោកស្ដាយចំពោះការខូចខាតដ៏ធំមិនធ្លាប់មាន និងបាន​បញ្ជូន​អ្នក​ជួយ​សង្គ្រោះចំនួន ​៨២​នាក់​ទៅ​មី​យ៉ាន់​ម៉ា​ដែល​រងគ្រោះដោយ​ការ​រញ្ជួយ​ដី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping បានផ្ញើសាររំលែកទុក្ខដល់ប្រមុខរបបយោធាមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីថ្ងៃសុក្រ ខណៈតួលេខមនុស្សស្លាប់បានកើនឡើងដល់១០០២នាក់ និងរបួស២៣៧៦នាក់ ក្នុងរយៈពេលជិត២៤ម៉ោងចាប់តាំងពីរញ្ជួយដីកម្លាំង៧.៧រ៉ិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងប្រទេសថៃដែលជាអ្នកជិតខាង។

៨. អ្នកលេងពូថៅដែក ធឿន ធារ៉ា គ្រងខ្សែរក្រវ៉ាត់តេជោសន្តិភាពលើកទ៣ ក្រោយឈ្នះពិន្ទុរ កីឡាករអាមេរិក Max Cruz ទាំងប្រផិតប្រផើយ

ជំនួបដណ្ដើមខ្សែរក្រវ៉ាត់តេជោសន្តិភាពដ៍កក្រើកសង្វៀននាខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៥ រវាងអ្នកលេងពូថៅដែកធឿន ធារ៉ា ជាមួយកីឡាករអាមេរិក Max Cruz បានធ្វើអោយផ្អើលបណ្ដាអ្នកគាំទ្រកីឡាគុនខ្មែរនាក្រុងសៀមរាបមកទស្សនាយ៉ាងច្រើនកុះករ។

៩. ប្រុងប្រយ័ត្ន! ខេត្តកំពង់ស្ពឺ និងទទួលរងខ្យល់បក់ខ្លាំង ក្នុងល្បឿនកម្រិតបង្គួរ មានភ្លៀងនិងផ្គររន្ទះ

ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ និងទទួលរង ខ្យល់បក់ខ្លាំង(ខ្យល់កន្ត្រាក់) ក្នុងល្បឿនកម្រិតបង្គួរ មានភ្លៀង និងផ្គររន្ទះ នេះបើយោងទៅតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។

១០. រដ្ឋមន្រ្តីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះការរៀបចំការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ ប្រព្រឹត្តទៅដោយរលូន និងជាទីមោទកភាព

នេះជាការលើកឡើង ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតជើងឯកកីឡាបាល់បោះជនពិការអាស៊ីលើកទី១ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

អូនតា លេខកូដ63230368

· 03-30

😍😍

កូដណែនាំ 91815366

· 03-30

😍😍

  • 1
ទៅកាន់

ការណែនាំពិសេស