បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-31

រយៈពេល២ឆ្នាំ ច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បម្រើពលរដ្ឋជាង១ម៉ឺនសេវា

#NEW NEWS# #ច្រកចេញចូលតែមួយ# #សង្គម# #ព័ត៌មានសង្គម#

2614

ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងែទី៣ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយក្រុងឧដុង្គម៉ែជ័យ បានផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ១២.០២៩សេវា ទទួលបានចំណូលសរុប ៦៣.១០៧.៤០០រៀល ស្មើនឹងជាង ១៥.០០០ដុល្លារអាម៉េរិក។

តាមរបាយការណ៍របស់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ សេវាដែលរដ្ឋបាលក្រុងឧដុង្គម៉ែជ័យ ផ្តល់ច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន មានចំនួន ៧.៤៩៧សេវា (ពុំយកកម្រៃសេវា) និងការងារនីត្យានុកូលកម្ម មានចំនួន ៤.០៦២ ទទួលបានចំណូល ៥.៨៨៩.០០០រៀល បន្ទាប់មកគឺ វិស័យសូរិយោដីចំនួន ២១៧សេវា ទទួលបានចំនូល ១៤.២០០.០០០រៀល វិស័យសំណង់ចំនួន ៦៤សេវា ទទួលបានចំណូល ១៩.៣៥៣.៤០០រៀល វិស័យសុខាភិបាលចំនួន ៦១សេវា ទទួលបានចំនូល ៨.១៦០.០០០រៀល វិស័យវប្បធម៌និងវិចិត្រសិល្បៈចំនួន ៤៣សេវា ទទួលបានចំណូល ៣.៩២០.០០០រៀល និងវិស័យទេសចរណ៍មានចំនួន ២៧សេវា ទទួលបានចំនូល ៥,៤៣៥,០០០រៀល។

ចំណែកឯវិស័យមានពលរដ្ឋមកស្នើសុំតិច គឺវិស័យសាធារណការនិងដឹកជញ្ជូនមានចំនួន១៧សេវា ទទួលបានចំណូល ២.៦០០.០០០រៀល វិស័យពាណិជ្ជកម្មមានចំនួន ១២សេវា ទទួលបានចំណូល ២៥០.០០០រៀល វិស័យអប់រំយុវជន និងកីឡាចំនួន ១០សេវា ទទួលបានចំណូល ២.១០០.០០០រៀល វិស័យរ៉ែនិងថាមពលចំនួន ៩សេវា (មិនយកកម្រៃសេវា) វិស័យក្រសួងធម្មការនិងសាសនាចំនួនចំនួន ៦សេវា(មិនយកកម្រៃសេវា) និងការងាររដ្ឋបាលចំនួន ៤សេវា ទទួលបានចំណូល១.២០០.០០០រៀល ខណៈវិស័យពុំមានអ្នកមកស្នើសុំសេវា គឺវិស័យឧស្សាហកម្មនិងសិប្បកម្ម វិស័យកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ វិស័យការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ និងវិស័យបរិស្ថាន។

យោងតាមអនុក្រឹត្យស្តីពី «ការបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺ» ក្រុងឧដុង្គម៉ែជ័យត្រូវបានបង្កើតឡើងដោយកាត់យកឃុំចំនួន៥ គឺឃុំវាំងចាស់ ឃុំវាលពង់ ឃុំត្រាចទង ឃុំព្រះស្រែ និងឃុំក្សេមក្សាន្ត ពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ បច្ចុប្បន្នក្រុងនេះមានសង្កាត់ចំនួន៥គឺ សង្កាត់វាំងចាស់ សង្កាត់វាលពង់ សង្កាត់ត្រាចទង សង្កាត់ ព្រះស្រែ និងសង្កាត់ក្សេមក្សាន្ត។ ចំណែកទីតាំងរដ្ឋបាល គឺស្ថិតនៅក្នុងសង្កាត់វាលពង់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 03-31

👌👌

អូនតា លេខកូដ63230368

· 03-31

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស