
TNAOT News
· 04-01
ពិតជាមានទឹកចិត្តល្អមែន! បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ជួយសង្រ្គោះមនុស្សរាប់សិបនាក់ពីភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង
#កូរ៉េខាងត្បូង# #ភ្លើងឆេះព្រៃ# #NEW NEWS# #ព័ត៌មាន# #ជនជាតិឥណ្ឌូណេស៊ី# #ជួយសង្រ្គោះ# #ព័ត៍មានអន្តរជាតិ#
3372
នៅពេលដែលភ្លើងឆេះព្រៃដែលបានចាប់ផ្តើមនៅ Uiseong កាលពីថ្ងៃទី២២ ខែមីនា បានរាលដាលដល់ភូមិមួយនៅក្នុង Yeongdeok County អ្នកនេសាទឥណ្ឌូណេស៊ីម្នាក់បានក្លាយជាវីរបុរសដែលមិននឹកស្មានដល់ដោយគាត់បានធ្វើការជាមួយមេភូមិក្នុងតំបន់ រត់កាត់ភូមិជួយជម្លៀសអ្នកស្រុករាប់សិបនាក់។
យោងតាមរបាយការណ៍របស់ News1 កាលពីថ្ងៃទី៣១ ខែមីនាបានឱ្យដឹងថា នៅពេលដែលភ្លើងឆេះព្រៃដែលបណ្តាលមកពីខ្យល់បក់ខ្លាំងបានទៅដល់ភូមិឆ្នេរសមុទ្រ Chuksan-myeon កាលពីថ្ងៃទី ២៥ ខែមីនា ជនជាតិឥណ្ឌូណេស៊ីអាយុ ៣១ ឆ្នាំលោកSugiyanto បានចូលរួមជាមួយមេភូមិ Yoo Myung Shin ក្នុងការជូនដំណឹងដល់អ្នកស្រុក និងណែនាំពួកគេទៅកាន់សុវត្ថិភាព។ នៅម៉ោងប្រហែល១១យប់ អ្នកទាំងពីរបានប្រញាប់ប្រញាល់ពីផ្ទះមួយទៅផ្ទះមួយ ហើយបានប្រាប់ឱ្យពួកគេជម្លៀសចេញដោយមានអ្នកស្រុកចាស់ជរាជាច្រើននាក់តស៊ូរត់គេច គាត់និងមេភូមិបានអៀវពួកគេលើខ្នង ដោយរត់ចម្ងាយប្រហែល ៣០០ ម៉ែត្រទៅដល់ផ្លូវបំបែកភូមិ។
គួររំលឹកផងដែរថា លោក Sugiyanto មកពីប្រទេសឥណ្ឌូណេស៊ី បានធ្វើការនៅប្រទេសកូរ៉េជាអ្នកនេសាទអស់រយៈពេល ៨ឆ្នាំមកហើយ។ គាត់អាចនិយាយភាសាកូរ៉េបានយ៉ាងល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកភូមិ និងចែករំលែកក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសហគមន៍។ អ្នកភូមិ និងអ្នកប្រើប្រាស់បណ្តាញសង្គមកូរ៉េជាច្រើនបានសម្តែងការកោតសរសើរចំពោះទឹកចិត្តរបស់លោក Sugiyantoដែលបានជួយជម្លៀសអ្នកភូមិចេញពីភ្លើងឆេះព្រៃនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)