
TNAOT News
· 04-01
កម្លាំងនគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធ និងជួញដូរសារធាតុញៀនខុសច្បាប់
#កម្លាំងនគរបាលស្រុកបាទី# #សារធាតុញៀន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
3633
អធិការដ្ឋាននគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ពាក់ព័ន្ធក្នុងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កាលពីនៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង០០នាទី កម្លាំងជំនាញបានល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញជនសង្ស័យចំនួន ០២នាក់មានម្នាក់ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ។ ខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់ស្រមោល។
នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន ១៤នាក់បន្ថែមទៀតដែលជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី។
ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមាន កាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន ០១ដើម រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់មួយចំនួនធំទៀតយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
យ៉ាងណាមិញអធិការដ្ឋាននគរបាលស្រុកបាទីក៏បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ១៥នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងដែលមនុស្សស្រីគិតខុស ក្នុងការសម្រេចចិត្តរៀបការ ទើបធ្វើឱ្យជីវិតគូមិនសមប្រកប

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

អាថ៌កំបាំងទាំង៣យ៉ាងដែលត្រូវរៀន «ចិញ្ចឹមមុខ ចិញ្ចឹមមាត់ ចិញ្ចឹមចិត្ត» អាចនាំសំណាងមកក្នុងជីវិត

ពេលសប្បាយចិត្ត និងពេលខឹង ត្រូវជៀសវាងធ្វើរឿងទាំងពីរនេះ ដើម្បីកុំឱ្យស្តាយក្រោយ

យោបល់ទាំងអស់ (0)