
TNAOT News
· 04-02
ពិតជាអស្ចារ្យណាស់! ផលិតកម្មបារមី ក្លាយជាផលិតកម្មចម្រៀងខ្មែរដំបូងគេ ដែលចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុនអន្តរជាតិដ៏ធំ Empire
#NEW NEWS# #ផលិតកម្មបារមី# #កម្សាន្ត# #តារាខ្មែរ# #វណ្ណដា#
3902
បណ្ដាអ្នកគាំទ្រវិស័យចម្រៀងរបស់កម្ពុជាបានបង្ហាញអារម្មណ៍រំភើប និងអបអរសាទរ ខណៈបានឃើញផលិតកម្មចម្រៀងខ្មែរ ពោលគឺផលិតកម្មបារមី បានសហការជាមួយក្រុមហ៊ុនអន្តរជាតិដ៏ធំ Empire ដែលនេះជាការបើកទំព័រថ្មីមួយទៀតដែលមិនធ្លាប់មាន និងជាការជួយឲ្យសិល្បៈខ្មែរកាន់តែមានភាពរីចម្រើនល្បីល្បាញសុះសាយទៅកាន់ពីភពលោកឲ្យស្គាល់នូវស្នាដៃ និងសមទ្ធិផលថ្មីៗជាបន្តបន្ទាប់ក្នុងវិស័យចម្រៀងខ្មែរយើង។
នេះបើយោងតាមការបង្ហោះក្នុងផេកផ្លូវការរបស់ ផលិតកម្មបារមី បានប្រកាសបែបនេះថា៖ «ជម្រាបសួរ អ្នកទាំងអស់គ្នា! ថ្ងៃនេះជាពេលវេលាដ៏ពិសេសមួយក្នុងជំពូកតន្ត្រីថ្មីរបស់ផលិតកម្មបារមី។ យើងពិតជាមានសេចក្តីរំភើប ដែលបានប្រកាសថា ពួកយើងបានក្លាយជាផលិតកម្មចម្រៀងខ្មែរដំបូងគេ ដែលចាប់ដៃគូជាផ្លូវការជាមួយក្រុមហ៊ុនអន្តរជាតិធំមួយគឺ Empire។
នៅបារមីយើងតែងតែជឿថា តន្ត្រីខ្មែរស្ថិតនៅលើឆាកអន្តរជាតិ។ ការសហការនេះនាំឱ្យយើងកាន់តែខិតជិតមួយជំហានទៅនឹងចក្ខុវិស័យនោះ ហើយយើងមិនអាចធ្វើវាបានទេបើគ្មានការគាំទ្ររបស់អ្នក។ ជាមួយនឹង Empire ពួកយើងកំពុងឈានជើងចូលទៅក្នុងយុគសម័យថ្មីសម្រាប់តន្ត្រីខ្មែរ ដូច្នេះហើយពួកយើងសូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមជាផ្នែកនៃចលនានេះ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ! ពួកយើងនឹងនាំយកនូវអ្វីថ្មីមកជូនអ្នកទាំងអស់គ្នាឆាប់ៗនេះ.....៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (8)
ក្មេងខ្មែរ កូនខ្មែ
· 04-02
😁😁😁
អូនតា លេខកូដ63230368
· 04-02
🙏🙏🙏
Moonyalin
· 04-02
😍😍😍
heareak24
· 04-02
👏👏👏👏
RaTin
· 04-02
នេះជាលទ្ធផលមួយដែលល្អសម្រាប់តន្រ្តី hip hop នៅស្រុកខ្មែរ។ អរគុណដល់ផលិតកម្មបារមីដែលធ្វើអោយវិស័យ khmer hip hop music កាន់តែរីកចម្រើន។🫡🇰🇭🎼
កូដណែនាំ 91815366
· 04-02
👍👍
Maka Lakin
· 04-02
ពិតជាអស្ចារ្យណាស់
SorSophorn
· 04-02
សូមជួយអបអរហើយសង្ឃឹមថានិងជួយអោយវិស័យសិល្បៈខ្វែររីកចំរើន
- 1
ទៅកាន់