បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-02

អ្នកនាំពាក្យក្រសួងកសិកម្ម ច្រានចោលព័ត៌មានដែលថាកម្ពុជាមិនមានលទ្ធភាពផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី តាមតម្រូវការក្រុមហ៊ុនតៃវ៉ាន់

#ប្រទេសកម្ពុជា# #NEW NEWS# #សង្គម# #តៃវ៉ាន់# #ក្រសួងកសិកម្ម រុក្ខាប្រមាញ់# #គ្រាប់ស្វាយចន្ទី# #ព័ត៌មានសង្គម#

3654

ដើម្បីជៀសវាងការយល់ច្រលំ ក្នុងនាមជាអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើការបំភ្លឺ និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយសារពត៍មានក្នុងស្រុក ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដោយលើកឡើងថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ អះអាងថា ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន ខណៈកម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោន/ឆ្នាំ ដូចដែលលោក អួន ស៊ីឡុត បានលើកឡើងឡើយ។ឯកឧត្តម ឃីម ហ្វីណង់ បានបញ្ជាក់ថា សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០% ដូចដែលបានអះអាងពិតមែន។

លោកបន្ថែមថា បច្ចុប្បន្ន មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។

លោកបានសង្កត់ធ្ងន់ថា បរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

លី ផានី

· 04-03

😍

មិត្ត1000326727

· 04-02

ខ្ញុំសង្ឃឹមថាក្រសួងនិងអាចសំរេចបាននូវការផលិតផលគ្រាប់ស្វាយចន្ទីដូចដែរបានរំពឹងទុក។

  • 1
ទៅកាន់

ការណែនាំពិសេស