
TNAOT News
· 04-02
សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអស់ប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម
#NEW NEWS# #សង្គម# #សមាគមឧកញ៉ាកម្ពុជា# #ព័ត៌មានសង្គម#
2925
សមាគមឧកញ៉ាកម្ពុជា អំពាវនាវអ្នកដែលទទួលបានគោរមងារឧកញ៉ាទាំងអស់ ប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយសដែលអង្គព្រះមហាក្សត្រ បានព្រះរាជទាន។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះសមាគមបានគូសបញ្ជាក់ថា នឹងចាត់វិធានការតាមនិតិវិធីច្បាប់ជាក់ស្តែង ចំពោះគោរមវន្តណា ដែលបានរកឃើញថាបានប្រព្រឹត្តសកម្មភាព និង/ឬប្រើពាក្យសម្តីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដមនៃគោរមងារឧកញ៉ា ស្របតាមព្រះរាជក្រឹត្យ និងអនុក្រឹត្យខាងលើ។
សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់បន្ថែមថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគមដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាដើម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (2)
អូនតា លេខកូដ63230368
· 04-02
👌👌
កូដណែនាំ 91815366
· 04-02
👌👌
- 1
ទៅកាន់