
TNAOT News
· 04-03
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ផ្តើមកក់សណ្ឋាគារ-ផ្ទះសំណាក់ក្នុងក្រុងសៀមរាប ជាហូរហែរ
#ផ្ទះសំណាក់# #ភ្ញៀវទេសចរជាតិ# #NEW NEWS# #សណ្ឋាគារ# #សង្គម# #ក្រុងសៀមរាប# #ព័ត៌មានសង្គម#
2580
អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវធំៗនៃក្រុងសៀមរាប ត្រូវបានភ្ញៀវកក់ទុកជាបណ្ដើរៗហើយ ខណៈអាជ្ញាធរអំពាវនាវកុំឱ្យមានការដំឡើងថ្លៃសេវា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។ជាក់ស្តែង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បាននិយាយថា «ផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូច ខ្នាតមធ្យម នៅតាមដងផ្លូវធំៗ ចាប់ផ្តើមទទួលបានការកក់បន្ទប់ស្នាក់នៅស្ទើរតែពេញអស់ហើយ ប៉ុន្តែសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវតូចៗ ឬកន្លែងជាយក្រុងដែលមិនសូវគេមើលឃើញ អាចនៅសល់បន្ទប់ខ្លះ»។
ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ ក្នុងខេត្តសៀមរាប សូមបន្តនិរន្តភាពរបស់ខ្លួនឱ្យបានល្អជូនអតិថិជន ដោយមិនដំឡើងថ្លៃសេវាណាមួយ រួមទាំងសេវាម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត នៅខែមីនា ឆ្នាំ២០២៥នេះ ការធ្វើអាជីវកម្មទេសចរណ៍ ក្នុងខេត្តមានចំនួន ១,៤២៥កន្លែង ក្នុងនោះសណ្ឋាគារមានចំនួន ២២៤កន្លែង ស្មើនឹង ១៣,៥១៦បន្ទប់ សណ្ឋាគារបានដំណើរការមានចំនួន ១៨៣កន្លែង ស្មើនឹង ៩,៩០៧បន្ទប់។ ចំពោះផ្ទះសំណាក់ដែលកំពុងដំណើរការមានចំនួន ៣០២កន្លែង ស្មើនឹង ៤,៦៨១បន្ទប់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

យោបល់ទាំងអស់ (4)
Chhem Sreyroth
· 04-04
👍👍
098969769
· 04-03
😍😍😍
អូនតា លេខកូដ63230368
· 04-03
👍👍
កូដណែនាំ 91815366
· 04-03
👍👍
- 1
ទៅកាន់