
TNAOT News
· 04-03
រំភើបជំនួស! ទីបំផុត អ្នកនាង ដេត ម៉ាលីណា ទទួលបានកូនស្រីពៅមកវិញដោយស្របច្បាប់
#NEW NEWS# #សង្គម# #ឌួង ឆាយ# #ដេត ម៉ាលីណា# #ព័ត៌មានសង្គម#
3237
អ្នកនាង ដេត ម៉ាលីណា រំភេីបហូរទឹកភ្នែក ក្រោយបែកពីកូនស្រីជិត២ឆ្នាំ ពេលនេះទទួលបានកូនស្រីពៅមកវិញស្របច្បាប់ពីអតីតស្វាមី លោក ឌួង ឆាយ បន្ទាប់ពីអ្នកទាំងពីរមានជម្លោះរាំរ៉ៃកក្រើកពេញបណ្ដាញសង្គមនាពេលកន្លងមក។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានកូនស្រីមកវិញ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូយ៉ាងមានសុភមង្គលជាមួយកូនប្រុសស្រី អមជាមួយសំណេរប្រាប់មហាជន ដោយបានអរគុណចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានជួយពន្លឿន និងដំណោះស្រាយដោយយុត្តិធម៌ ឲ្យអ្នកនាងមានសិទ្ធិទទួលបានកូនស្រីមកគ្រប់គ្រងតាមដីកាសម្រេចរបស់តុលាការវិញ និង អរគុណ ចំពោះលោក ខាំ សុមករា អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលបានពន្លឿនក្នុងការអនុវត្តប្រគល់កូនមកតាមការទាមទារនេះ។
អ្នកនាង ដេត ម៉ាលីណា ក៏មិនភ្លេចអរគុណដល់មហាជនដែលបានផ្តល់កម្លាំង ដោយតាមរយៈសំណេរលើបណ្តាញសង្គមមានខ្លឹមសារថា៖«អរគុណសំរាប់ការផ្តល់កំលាំងចិត្តរបស់បងប្អូនពូមីងដែលបានជូនពរម្ដាយនិងកូនខ្ញុំបានជួបជុំគ្នាវិញពេលនេះពាក្យជូនពរដ៏មានតំលៃពិសេសពិសាលនោះក្លាយជាការពិត ហេីយសំរាប់ជីវិតខ្ញុំ រយះពេល១ឆ្នាំ ១០ខែខ្ញុំបែកកូនរហូតមកដល់ពេលនេះខ្ញុំរំភេីបចិត្តខ្លាំងណាស់រកអ្វីមកនិយាយមិនត្រូវទេនៅទឹកចិត្តដែលពូមីងបងប្អូនទំងអស់អាណិតនិងស្រលាញ់ពួកខ្ញុំ»។
អ្នកនាបានលើកឡើងទៀតថា ក្ដីស្រលាញ់ម្តាយនិងកូនដែលគ្មានថ្ងៃប្រែរយលានអត្ថន័យសំរាប់ស្ត្រីជាម្ដាយដែលលះបង់អាយុជីវិតនិងសម្រស់និងភាពភ័យខ្លាចការឈឺចាប់ដេីម្បីកូន ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដេីម្បីខ្លួនឯងនិងកូនៗ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ម្តាយដែលមានចរិតលក្ខណៈរឹងមាំ កូនស្រីរបស់គាត់នឹងមានសំណាង ទទួលបានជោគជ័យ និងមានសុភមង្គល

រឿងសោកស្ដាយបំផុតទាំង៥ក្នុងជីវិត ជឿជាក់ថាមនុស្សគ្រប់គ្នាមានយ៉ាងហោចណាស់មាន១ចំណុចក្នុងនោះ

កូនស្រីរស់ដោយសារគុណឪពុក បើឪពុកមាន៣យ៉ាងនេះកូនស្រីនឹងបានពរធំៗទៅថ្ងៃអនាគត

ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?

យោបល់ទាំងអស់ (0)