បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-03

សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ចូលរួមជាមួយក្រសួងព័ត៌មាន ក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ

#ក្រសួងព័ត៌មាន# #NEW NEWS# #សង្គម# #ព័ត៌មានក្លែងក្លាយ# #ព័ត៌មានសង្គម#

2847

សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា ដែលប្រមូលផ្តុំក្រុមហ៊ុនផ្តល់សេវាផ្សព្វផ្សាយពាណិជ្ជកម្មតាមអាល់ហ្វីស និងប៉ាណូ ចំនួន ១៧ក្រុមហ៊ុន បានចូលរួមជាមួយក្រសួងព័ត៌មានក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានបានប្រើប្រាស់ផ្ទាំងប៉ាណូ LED របស់ខ្លួននៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា។

ផ្ទាំងប៉ាណូ LED ផ្សព្វផ្សាយសារអប់រំសំខាន់ៗ ដើម្បីចូលរួមបញ្រ្ជាបការយល់ដឹងសាធារណៈពីហានិភ័យនៃព័ត៌មានក្លែងក្លាយ និងលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដោយមានការទទួលខុសត្រូវ។ 

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងអំណរគុណដល់សមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជាដែលបានចូលរួមជាមួយក្រសួងព័ត៌មាន ព្រោះការចូលរួមពីវិស័យឯកជនពិតជាមានសារៈសំខាន់ក្នុងការអប់រំសាធារណជនឱ្យបានទូលំទូលាយពីប្រធានបទនេះ។ 

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយទាំងនោះ សាធារណជននឹងបានស្វែងយល់ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ វិធីបង្កាការសាយភាយព័ត៌មានក្លែងក្លាយ និងការការពារខ្លួននៅពេលប្រើប្រាស់បណ្តាញសង្គម។ 

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានបើកជាផ្លូវការដោយក្រសួងព័ត៌មានកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ យុទ្ធនាការនេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងកាត់បន្ថយឱ្យមកនៅកម្រិតអប្បបរិមានូវព័ត៌មានក្លែងក្លាយពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដោយយុទ្ធនាការនេះនឹងត្រូវអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគឺមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (2)

កូដណែនាំ 91815366

· 04-05

👍👍

អូនតា លេខកូដ63230368

· 04-04

👍👍👍

  • 1
ទៅកាន់

ការណែនាំពិសេស