
TNAOT News
· 04-04
មន្រ្តីនគរបាលចរាចរណ៍ ១រូប ត្រូវបានកោះហៅមកសួរនាំជុំវិញប្រព្រឹត្តល្មើសវិន័យយកលុយពីអ្នកបើកបរ
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #មន្រ្តីនគរបាលចរាចរណ៍#
3072
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។
នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវករណីនេះ ហើយអញ្ជើញមន្រ្តីនោះមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
បច្ចុប្បន្នលោកអនុសេនីយ៍ឯក សាន វិចិត្រ មន្ត្រីគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ ត្រូវបានមន្រ្តីជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងសួរនាំដោយសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។
ប្រសិនមន្រ្តីខាងលើរកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)