បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-04

ជនជាប់ចោទ៣រូប អាចនឹងត្រូវជាប់ទោស៦ខែ ដល់ ៣ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស

#ជាប់ទោស# #NEW NEWS# #សាលាដំបូង# #ជនជាប់ចោទ# #ខេត្តកណ្តាល# #សង្គម# #ព័ត៌មានសង្គម#

2362

ជនត្រូវចោទ៣រូប ត្រូវបានសាលាដំបូង ខេត្តកណ្តាល ចោទប្រកាន់ពីបទអំពើលួចមានស្ថានទោស ពោល គឺអាចនឹងត្រូវជាប់ពន្ធនាគារក្នុងម្នាក់យ៉ាងតិចពី៦ខែ ទៅដល់៣ឆ្នាំ។ កាលពីម្សិលមិញនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បង្ហាញពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសដែលកើតឡើងលើផ្លូវល្បឿនលឿន ចំណុចគីឡូម៉ែត្រលេខ១៧ និងលេខ១៨ មានជនត្រូវចោទចំនួន ៣នាក់ មានដូចជា៖ ១. ឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទអំពើលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ មាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។

២. ឈ្មោះ អ៊ុំ សុគា ភេទប្រុស អាយុ៤៣ឆ្នាំ (មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ផ្ដល់ជំនួយដល់ ចារី និងបទ សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិ អង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ២៩ មាត្រា ៤៩០ និងមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ។

៣. ឈ្មោះ អី លឹមងួន ហៅ ម៉ូម ភេទប្រុស អាយុ៣៧ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ប៉ុនប៉ងឃាតកម្ម, អំពើលួចមានស្ថានទម្ងន់ទោស, កំហែងយកមានស្ថានទម្ងន់ទោស ដោយសារការប្រើអាវុធ, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត, ប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ទោស និងបទ ធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៤ ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំក្រាំង ម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ, នៅលើផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ១៧,១៨ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបួរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងនៅចំណុចស្តុបផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ តាមមាត្រា ២៧ មាត្រា ១៩៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦៣ មាត្រា ៣៦៦ មាត្រា ៤៩០ មាត្រា ៥០៤ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

កូដណែនាំ 91815366

· 04-05

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស