
TNAOT News
· 04-04
រដ្ឋមន្ត្រីពាណិជ្ជកម្ម អះអាងថា ពន្ធដែលកម្ពុជាកំណត់យកពីទំនិញអាមេរិកមានត្រឹមតែ ២៩.៤% ភាគរយប៉ុណ្ណោះមិនមែន ៩៧%នោះទេ
#រដ្ឋមន្ត្រីពាណិជ្ជកម្ម# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#
2743
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានលើកឡើងថា នៅក្នុងឆ្នាំ២០២៤ ជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជា ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ បន្ទាត់ពន្ធខ្ពស់បំផុតដែលកម្ពុជាមានទៅលើផលិតផលនាំចូល របស់សហរដ្ឋអាមេរិក គឺមានត្រឹមតែ ២៩.៤% នោះទេ ទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធដែលមានជារួម លើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ផងដែរ"។
ថ្លែងអោយដឹងកាលពីថ្ងៃម្សិលមិញនេះ លោកជំទាវ ចម និម្មល បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមាន ១៦៦ប្រទេស មានការកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាជារួម ក្នុងនោះកម្ពុជាបានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធនៃផលិតផលនាំចូល មិនថាផលិតនាំចូលមកពីសហរដ្ឋអាមេរិក ឬក៏របស់ដៃគូពាណិជ្ជកម្មផ្សេងទៀតនោះទេ គឺក្នុងចន្លោះពី ០ រហូតដល់ ៣៥% ដែលជាចំនួនខ្ពស់បំផុត។
រដ្ឋមន្រ្តីក្រសួងពានិជ្ជកម្មរូបនេះ លើកឡើងថា៖«តួលេខដែលយើងទទួលបានគឺមានន័យថា ខាងភាគីសហរដ្ឋអាមេរិកបានយកនូវទំហំពាណិជ្ជកម្មរួមរបស់យើង ដកនឹងតួលេខនៃឱនភាពដែលអាមេរិកមានជាមួយយើង (កម្ពុជា) អញ្ចឹងហើយបានជាឆ្លុះបញ្ចាំងឲ្យឃើញថា លេខនោះមានន័យថា ៩៧% នៃទំហំពាណិជ្ជកម្មរួមទ្វេភាគីរបស់យើង គឺជាផលិតផលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិក ហើយចំពោះ ៣% ទៀត គឺជាទំហំនៃផលិតផលរបស់អាមេរិកចូលមកទីផ្សារកម្ពុជាវិញ»។
គួរឲ្យដឹងដែរថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធបន្ថែមទៅលើបណ្ដាប្រទេសនានា ដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយ។
យ៉ាងណាមិញ ក្នុងនោះអាម៉េរិកសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជា ៤៩% ដែលជានឹងចូលជាធរមាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ផលិតផលវប្បធម៍នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាគួរឱ្យស្រលាញ់ តើលោកអ្នកចូលចិត្តមួយណា?

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

យោបល់ទាំងអស់ (0)