
TNAOT News
· 04-04
ចូលរួមសោកស្តាយ! ក្រុមអ្នកសង្រ្គោះរកឃើញសព Miss Tourism Myanmar ២០១៨ នៅក្នុងគំនរខុនដូដែលដួលរលំដោយសាររញ្ជួយដី
#ប្រទេសមីយ៉ាន់ម៉ា# #NEW NEWS# #ព័ត៌មាន# #ក្រុមអ្នកសង្រ្គោះបានព្រមានថា# #គំនរខុនដូ# #ព័ត៍មានអន្តរជាតិ# #សាកសព#
2792
រាជនីសម្រស់ ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រកួតបវរកញ្ញាទេសចរណ៍ពិភពលោក២០១៨ ស្ថិតក្នុងចំណោមជនរងគ្រោះនៃការរញ្ជួយដីកម្រិត ៨.២ រ៉ិចទ័រ ដែលបានវាយប្រហារទីក្រុង Mandalay កាលពីថ្ងៃសុក្រ ទី ២៨ ខែមីនា។ សព Miss Tourism Myanmar ២០១៨ ត្រូវបានរកឃើញនៅក្រោមខុនដូកម្ពស់១២ ជាន់នៅកណ្តាលទីក្រុង Mandalay បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន។
គ្រោះរញ្ជួយដីបានវាយប្រហារនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាង រួមមានប្រទេសថៃ វៀតណាម និងផ្នែកខ្លះនៃប្រទេសចិនផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការ Miss Tourism Myanmar ដែលបានបង្ហោះនៅលើ Facebook កាលពីថ្ងៃពុធ នាងបានជាប់នៅក្នុងការដួលរលំនៃខុនដូ Sky Villa អំឡុងពេលរញ្ជួយដី ហើយត្រូវបានក្រុមជួយសង្គ្រោះរកឃើញថាបានស្លាប់នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥។
Sky Villa គឺជាអគារមួយក្នុងចំណោមអគារដែលរងគ្រោះខ្លាំងបំផុត ទោះបីជាត្រូវបានផ្សព្វផ្សាយសម្រាប់ គ្រឹះដែលធន់នឹងការរញ្ជួយដីក៏ដោយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះអ្នកនាំពាក្យរបបយោធាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីបានកើនឡើងដល់ ៣,០៨៥ នាក់ ៤.៧១៥ នាក់បានរងរបួស និង ៣៤១ នាក់នៅតែបាត់ខ្លួន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាជីវកម្ម ៥ ដែលបំពេញតម្រូវការ និងផ្ដោតសំខាន់បំផុតសម្រាប់អតិថិជនដែលនៅលីវ ឬអត់គូ

អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ

ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

យោបល់ទាំងអស់ (0)